ស្រវឹង​ស្រា​បើក​រថយន្ត​បុក​នគរបាល​ប៉ុស្តិ៍​នឹង​ស្រ្តី​ខារ៉ាអូខេ​រងរបួស​ធ្ងន់ស្រាល៥នាក់​

ភ្នំពេញ​:​ នគរបាល​ម្នាក់​ត្រូវ​រយន្ត​មួយ​គ្រឿង​បើកគា​រងរបួស​ស្រាលហើយ​ត្រូវ​រថយន្ត​មួយ​គ្រឿងទៀត​ដែល​ជា​ជនជាតិ​ចិន​បុក​បន្ថែម​ទៀត​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ស្រាល​៥នាក់​ រថយន្ត​បង្ក​ព្យាយាម​បើក​រត់​ត្រូវ​បាន​ ប្រជាពលរដ្ឋ​ដេញ​តាម​ឃាត់​បាន​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលម៉ោង​១រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃ​ទី​១៦តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤​ ទល់មុខ​បុរី​សែន​មនោរម្យ​ ដែល​ស្ថិត​នៅ​ភូមិ​អង្គ​ សង្កាត់​ចោមចៅ​៣ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​។

ជនរងគ្រោះ​ដោយ​មិន​ទាន់​បាន​ដឹង​ឈ្មោះ​នៅ​ឡើយ​ តែ​ដោយ​ដឹង​ថា​ ជា​នគរបាល​ប៉ុស្តិ៍​ សង្កាត់​ស្នោរខណ្ឌ​ពោធិ៍​សែនជ័យ​ ដែល​ ជិះ​ម៉ូតូ​អង្គភាព​របស់​នគរបាល​មួយ​គ្រឿង​ ពណ៌​ស​ ពាក់ស្លាកលេខ​​នគរបាល​ 1.8430​ ក្នុង​ទិស​ដៅ​ពីកើត​ទៅលិច​ នឹង​នារី​ ខារ៉ាអូខេ​៤នាក់​ដែរ​តែ​មិន​ទាន់​ដឹង​ឈ្មោះ​នៅ​ឡើយរង​របួស​ធ្ងន់​​។

តាម​ប្រភព​ព័ត៌មាន​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុនពេល​កើតហេតុ​ ដោយ​មាន​ នគរបាល​មួយ​រូប​ទើប​មក​ ពី​ ហូបចុក​ ជា​មួយ​ មិត្តភ័ក្ដិ​របស់​គាត់​ នៅ​ខារ៉ាអូខេ​ ៧មករា​ នៅ​ក្នុង​បុរី​សែន​មនោរម្យ​ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​កំបូល​ខណ្ឌពោធិ៍សែនជ័យ​បន្ទាប់​មក​ គាត់​បាន​ត្រឡប់​ទៅ​ ប៉ុស្តិ៍​វិញ​ ដោយ​មិត្តភ័ក្ដិ​បាន​បើក​រថយន្ត​ទៅ​ មុន​ ហើយ​គាត់​បាន​បើក​ម៉ូតូ​ អង្គភាព​ទៅ​តាម​ ក្រោយ​ ហើយខណះជន​រងគ្រោះ​ចេញ​ពី​ខារ៉ាអូខេ​បាន​បន្តិច​ ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង​ ម៉ាក​សាំ​យ៉ុង​ មិន​ចាំ​ពណ៌​នឹង​ស្លាក​លេខ​ បើក​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ស្រប​ជាមួយ​ជន​រងគ្រោះ​ហើយបានបើក​ពារ​ពី​ក្រោយ​បន្ទាប់​មក​បានគេច​ខ្លួន​បាត់​។ ​ភ្លាមៗ​នោះ​ជន​រងគ្រោះ​ត្រូវ​បាន​ នារី​ខារ៉ាអូខេ​ដែល​នៅ​ ហាង​៧មករា​បាន​នាំ​គ្នា​ មក​ជួយ​លើក​ជនរងគ្រោះ​ហើយ​ ខណៈ​ពេល​កំពុង​តែ​ជួយ​លើក​ ស្រាប់​តែ​ មាន​រថយន្ត​មួយ​គ្រឿង​ដែល​ជា​រថយន្ត​ជនជាតិ​ចិនម៉ាក​ លុចស៊ីស​RX300​បើក​បរ​ក្នុង​ទិស​ដៅ​ពីកើត​ទៅលិច​ ក្នុង​ល្បឿន​លឿន​ ហើយ​បាន​បុក​ជនរងគ្រោះ​និង​ នារី​ខារ៉ាអូខេ​ព្រម​ទាំង​​ម៉ូតូ​ដែល​ទើប​នឹង​គ្រោះ​ថ្នាក់​ខាង​លើ​ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​នគរបាល​ម្នាក់​ រីឯ​នារី​ខារ៉ាអូខេ​ចំនួន​៤នាក់​ សរុប​៥នាក់​ រង​របួស​យ៉ាង​ធ្ងន់ធ្ងរ។ បន្ទាប់មក​ជនរងគ្រោះ​ត្រូវ​បាន​ រថយន្ត​ សាមុយ​ឯក​ជន​ សុធារិទ្ធ​បែក​ចាន​នឹង​សាមុយផ្សេងទៀត បានដឹក​ជន​រងគ្រោះ​ទៅ​ ទៅ​ព្យាបាល​ភ្លាមៗ​ផងដែរ​។ ចំណែក​ឯរថយន្ត​បង្ក​ បាន​ព្យាយាម​បើក​រត់​គេច​ខ្លួន​ តែ​សំណាង​ល្អ​ មាន​ប្រជាពលរដ្ឋ​ ចិត្ត​ល្អ​ម្នាក់​ បើក​រថយន្ត​ហាយឡេនឌរ័​ ពាក់ស្លាកលេខភ្នំ​ពេញ​2AP.​1679​បានបើក​ដេញ​រថយន្ត​បង្ក​ដែល​ជា​ជនជាតិ​ចិន​ខាងលើ​ បាន​ភ្លាម​ៗ​ហើយ​ជួយ​រាយការណ៍​នឹង​ប្តឹង​សមត្ថកិច្ច​ភ្លាមៗ​ផងដែរ​។

ក្រោយ​ពេល​កើតហេតុ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែនជ័យ​បាន​មក​វាស់​វែង​យករថយន្ត​ នឹង​ម៉ូតូ​រង​គ្រោះ​និង​ឃាត់​ជន​ជាតិ​ចិន​ខាងលើ​ យកទៅ​ជំនាញ​ចរាចរណ៍​ខណ្ឌពោធិ៍សែនជ័យ​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​៕​ សែន​ជ័យ​

Leave a Reply

Your email address will not be published. Required fields are marked *