ហាយឡិនឌ័រ បុកម៉ូតូស្លាប់២នាក់ នៅស្រុុកសង្កែ

ខេត្តបាត់ដំបង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងកាលពី​វេលា​ម៉ោង០៦ និង២០យប់​ថ្ងៃទី២៧ ធ្នូ ឆ្នាំ២០១៦ ស្ថិត​តាម​បណ្ត​ផ​យ​ផ្លូវជាតិ​លេខ៥ ត្រង់ចំណុច​ភូមិ​ស្រះកែវ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្ត បាត់ដំបង បណ្តាលឲ្យមនុស្សពីរនាក់បាត់បង់ជីវិត ។
រថយន្ត​បង្ក​ម៉ាក​ហាយ​ឡិន​ឌ័​រ ពណ៌​ប្រផេះ ពាក់​ស្កាក​លេខ​ភ្ន​ពេញ​2AL-6422 បើកបរ​ដោយ​ឈ្មោះ​ហ៊ិ​ន សៅ​រិ​ទ្ធ អាយុ៤៤ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (ឃាត់ខ្លួន​បាន) បើករថយន្ត​នេះ​ជ្រុល​ចង្កូត​ទៅបុក​អ្នកជិះ​ម៉ូតូ ដែល​ធ្វើដំណើ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​មនុស្ស២នាក់​ស្លាប់​ជា​បន្តបន្ទាប់ ។

ជនរងគ្រោះ​ទាំង២នាក់ ១-ឈ្មោះ​វី សម្បត្តិ អាយុ២១ឆ្នាំ រស់នៅ​ភូមិ​អូស​ទូក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ (ស្លាប់​នៅនឹងកន្លែង​កើតហេតុ) និង២-ឈ្មោះ​អ៊ុក ផល្លា ភេទ​ស្រី អាយុ២៩ឆ្នាំ បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ទាំង២នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង 1F-2081 ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅផ្ទះ  ធ្វើបុណ្យតាម​ប្រពៃណី ៕  សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *