ឆក់ឥតល្ហែ! រដូវ World cub

ភ្នំពេញៈ យុវជន២នាក់ដែលជាជនសង្ស័យបានធ្វើសកម្មភាពឆក់ កាបូបប្រជាពលរដ្ឋដែលដំណើរតាមផ្លូវបានសម្រេច ហើយគេចខ្លួនបាត់ស្រមោលដោយសុវត្តិភាពមិនរំខានសមត្ថកិច្ចសូម្បីតែបន្តិច។
ហេតុការខាងលើបង្កឲ្យមនការភ្ញាក់ផ្អើកាលពីវេលាម៉ោង០៣និង
៤០នាទីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នៅចំណុចមុខហាងមីហិល ផ្លូវ២០០៤ភូមិស្លែងរលើង​ សង្កាត់អូរបែក្អម​ ខណ្ឌ​សែនសុខ​។

សកម្មភាពឆក់ខាងលើ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​ថា​ សង្ស័យមកពី​កម្លាំង​នគរបាល​និង​កង​រាជ​អាវុធ​ហត្ថ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ធ្វើ​ប្រហែស ឫមិនដើរល្បាតតាមមូលដ្ឋាន ទើបជាឱកាសដល់ ជនល្មើស ដើរធ្វើសកម្មភាពឆក់កាបូប បានយ៉ាងងាយស្រួលបែបនេះ ។

ជនរងគ្រោះមិនបានប្រាប់ពីអត្តសញ្ញាណទេគ្រាន់តែប្រាប់ថាស្នាក់នៅសង្កាត់ចោមចៅ០៣ ខណ្ឌពោធិសែនជ័យ ជិះម៉ូតូមួយគ្រឿង ម៉ាក ឌ្រឹមសង់សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1H-7735 ធ្វើដំណើរពីកើតទៅលិច ដល់ចំណុចខាងលើមាន ជនសង្ស័យ២នាក់ជិះម៉ូតូ ម៉ាក សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ តាមពីក្រោយមក ឆក់យកកាបូបពាក់នៅពីមុខខ្លួន ទៅបាត់ ក្នុងកាបូប មាន ទូរស័ព្ទដៃសេរីទំនើបមួយ កាតការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីមួយសន្លឹក និងឯកសារមួយចំនួនទៀត ។

ក្រោយកើតហេតុ ជនរងគ្រោះបានត្រឹមដើរគ្រវីក្បាល ហួសចិត្ត ត្បីតបទល្មើសដូចជាងាយៗពេក ស្រែកដង្ហោយហៅរក​សមត្ថ​កិច្ច​តែគ្មានឃើញ មានតែនាំគ្នា រត់ទៅប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឲ្យជួយស្រាវជ្រាវតែប៉ុណ្ណោះ ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *