ជំពាក់លុយមិនព្រមសង ឌឺដងដាក់គ្នា ព្រួតគ្នាវាយស្រ្តីម្នាក់រងរបួសធ្ងន់

ភ្នំពេញៈ ស្ត្រីម្នាក់ដែលជាកូនបំណុលបានរងរបួសធ្ងន់បែកមុខបែកមាត់ ព្រោះតែរឿងជំពាក់លុយមិត្តភក្តិមិនព្រមសងហើយនិយាយពាក្យឌឺដងជាច្រើនលើកជាច្រើនសារបន្ថែមទៀតនោះ ធ្វើអោយស្ត្រីដែលជាម្ចាស់បំណុលកើតកំហឹងទ្រាំលែងបានក៏ស្ទុះចូលទៅវាយដល់ក្នុងផ្ទះរួមជាមួយបុរសស្ត្រី ២ នាក់ទៀតព្រួតវាយស្ត្រីដែលជាកូនបំណុលបណ្ដាលឲ្យរងរបួសធ្ងន់បែកមុខបែកមាត់ហូរឈាមក៏ក្លាក់ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ។ចំណែកបុរសស្ត្រីដែលជាជនបង្ក បីនាក់នោះត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួនភ្លាមៗយកមកប៉ុស្តិ៍នគរបាលកាកាបទី១ ដើម្បីសួរនាំតែម្ដង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង០០នាទីព្រលប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រីនគរបាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឲ្យដឹងថា ស្រ្តីរងគ្រោះ ឈ្មោះ ម៉ៅ ស្រីណុច អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើត ខេត្តកំពង់ស្ពឺ ។ ចំណែកជនបង្កទី១.ឈ្មោះ ហួត សុខាភេទស្រីអាយុ៤៤ ឆ្នាំមុខរបរជាកម្មកររោងចក្រ ទី២. ឈ្មោះថុ ស្រីណាតភេទស្រីអាយុ៤០ ឆ្នាំមុខរបរលក់ចាប់ហួយនិងទី៣.ឈ្មោះ វ៉ាន់ កុសល ភេទប្រុសអាយុ ៣៩ ឆ្នាំមុខរបរអ្នករត់ម៉ូតូកង់បីអ្នកទាំង ៣ នាក់ស្នាក់នៅភូមិប៉ប្រកត្បូងសង្កាត់កាកាប ១ ខណ្ឌពោធិ៍សែនជ័យ ។

តាម​ប្រភព​ដដែលបានឲ្យដឹងថានៅមុនពេលកើតហេតុ ស្ត្រីដែលជាជនរងគ្រោះឈ្មោះ ម៉ៅ ស្រីណុច បានកំពុងតែអង្គុយហូបបាយនៅក្នុងបន្ទប់ជួលបានលបន្តិក៏ស្រាប់តែស្រ្តីដែលជាម្ចាស់បំណុលឈ្មោះ ថុ ស៉ីណាត បានមកជេរឌៀមដាម និងថែមទាំងចូលទៅវ៉ៃជនរងគ្រោះនិងចាប់អូសចេញមកខាងក្រៅចំណែកបក្ខពួក២នាក់ទៀតក៏បានចូលរួមវាយលើជនរងគ្រោះយ៉ាងដំណំរងរបួសធ្ងន់បែកមុខបែកមុខបែកមាត់ និងរបួសជាច្រើនកន្លែងថែមទៀត ត្រូវដឹងយកទៅព្យាបាលនៅគ្លីនិកឯកជនផងដែរ ។
ភ្លាមៗនោះកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានឃាត់ខ្លួនជនបង្ក៣នាក់យកមកសួរនាំ និងបញ្ជូនបន្តនៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចាត់ការបន្តតាមនិតិវិធី៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *