ខេត្តកំពត ៖ បុរសម្នាក់ដែលមានសហាយស្មន់ជាមួយមេម៉ាយទើបលែងប្តីបានពីរខែបានស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធ័មកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៦ នៅភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ដោយសារអតីតប្តីអ្នកមេម៉ាយដេញ កាប់ជាច្រើនពូថៅ ។
ជនរងគ្រោះឈ្មោះ សៅ ចន្ថន់ ហៅ ខូយ ភេទប្រុស អាយុ៤៨ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុខាងលើ បានមានទំនាក់ទំនងស្នេហាជាមួយស្ត្រីមេម៉ាយម្នាក់ដែលទើបលែងលះប្តីឈ្មោះ ជ័យ ប៊ុនធឿន អាយុ៣៨ឆ្នាំ បាន២ខែប៉ុណ្ណោះ ។រីឯជនដៃដល់ឈ្មោះ ជ័យ ប៊ុនធឿន អាយោជាង៤០ឆ្នាំ ។
ប្រភពមិនបានដឹងច្បាស់ថា ការទំនាក់ទំនងរវាងស្ត្រីមេម៉ាយនិងបុរសរងគ្រោះបានភាពស្និទ្ធស្នាលដល់កម្រិតណានោះទេ គ្រាន់តែដឹងថា នៅថ្ងៃកើតហេតុជនរងគ្រោះបានជិះម៉ូតូទៅឡើងដេកលើផ្ទះស្ត្រីមេម៉ាយនោះ ពេលចុះមកវិញក៏ត្រូវអតីតប្តីរបស់នាងលបកាប់និងពូថៅ ពេលនោះជនរងគ្រោះបានរត់ទៅខាងកើតផ្ទះបានចម្ងាយប្រហែល៤០ម៉ែត្រ ក៏ត្រូវអតីតប្តីស្ត្រីមេម៉ាយតាមកាប់ប្រហារត្រូវជាច្រើនពូថៅបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធ័ម រួចរត់គេចខ្លួនបាត់តែម្តង ៕ សំបូរ
