កម្មករសំណង់ត្រូវឡានបុកធ្លាយខួរស្លាប់ នៅសង្កាត់ បាក់ខែង

ភ្នំពេញ ៖ កម្មករសំណង់ម្នាក់ត្រូវបានគេប្រទះដេក ដេកស្លាប់ផ្កាប់មុខ ខណៈកំពុងជិះម៉ូតូហើយត្រូវរថយន្តកៀរ បុកអូសជាង៣០ម៉ែត្រ រួចកិនពីលើថែមទៀតកាលពីវេលាម៉ោង១១យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅមុខវត្តចំបក់មាស តាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះស្ពានទី១១-១២ ស្ថិតក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។

អ្នកឃើញសាកសពជនរងគ្រោះមុនគេបាននិយាយថា  ដំបូងរូបលោកមិនបានដឹងថាមានមនុស្សស្លាប់ទេ ពេលដែលបើកជិតដល់កន្លែងកើតហេតុក៏ឃើញមនុស្សដេកផ្កាប់មុខបែកក្បាលខ្ទេចដាច់លលាដ៍ក្បាលខាងលើ និងមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1P-7048 ដួលកណ្តាលផ្លូវ ទើបរូបលោកទៅមើល ព្រមទាំងរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកពិនិត្យភ្លាមៗតែម្តងទៅ។

សមត្ថកិច្ចមូលដ្ឋានពេលទៅដល់បានសន្និដ្ឋានថា  សពអាចត្រូវរថយន្តបើកកៀរពីក្រោយអូសជាច្រើនម៉ែត្រ ហើយទើបកិនពីលើ ព្រោះគេពិនិត្យឃើញពីកន្លែងបុកដល់ទីតាំងសពមានប្រវែងជាង៣០ម៉ែត្រ ហើយរថយន្តគេចបាត់ទៅ ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចរកឃើញអត្តសញ្ញាណបណ្ណជាប់ខ្លួនឈ្មោះ ឈ្មោះ សាយ ម៉ាយ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរជាកម្មករសំណង់ មានស្រុកកំណើតនៅភូមិគងជ័យលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។

ក្រោយពេលកើតហេតុសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល បាក់ខែង៕ អូន ធួក

bbb11

Leave a Reply

Your email address will not be published. Required fields are marked *