ស្រវឹងខ្លាំងបើករថយន្តបុកម៉ូតូ ធ្លាក់ប្រឡាយស្លាប់មួយ របួសធ្ងន់មួយ

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ និង ម្នាក់ទៀតរងរបួសធ្ងន់ ដោយសារ ជនប្រមឹកផឹក​ស្រាស្រវឹងជោគជាំ បើករថយន្តជែង គេជែងឯង ជ្រុលទៅបុកម៉ូតូមួយ គ្រឿង របស់ជនរងគ្រោះកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៦ ស្ថិតនៅលើកំណាត់​ផ្លូវជាតិលេខ​៣ ស្ថិតក្នុងភូមិត្រគៀង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ក្រោយកើតហេតុ អ្នកបើកបរបានព្យាយាមបើករត់គេច  តែត្រូវសមត្ថកិច្ចតាមចាប់ទាល់តែ បាន ។

អ្នកបើករថយន្តបង្ក ឈ្មោះ វណ្ណារ៉ា អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិក
ក្រុមហ៊ុនមួយកន្លែង រស់នៅភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បើករថយន្តម៉ាកHIGHLANDER ពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2AK-5234 តមផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើងច្រាស់ទិសគ្នា ម៉ូតូជនរងគ្រោះ  ជិះម៉ូតូមួយគ្រឿងម៉ាកC១២៥សេរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១AH-៤២៩០ បើកបរពីជើងទៅត្បូងជិះគ្នា២នាក់ខាងលើ ។ចំណែកជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ

ក្រោយកើតហេតុ កម្លាំងនគរបាលចរាចរណ៍ជើងគោក នៃស្នងការរាជធាភ្នំពេញ បានមក វាស់វែង និងយករថយន្តជនបង្ក និងម៉ូតូជនរងគ្រោះទៅរក្សារទុកនៅស្នងការដ្ឋានរាជធានី ជាបណ្ដោះអាសន្ន រងចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់ពេលក្រោយ ៕ អួន ធួក

Leave a Reply

Your email address will not be published. Required fields are marked *