ប្រពន្ធ​មក​ពី​ប្រទេស​ថៃ​ប្ដី​ស្លាប់​បន្សល់​ទុក​កូន​២

ភ្នំពេញ​៖​ប្រពន្ធ​ទើប​មក​ពីប្រទេស​ថៃ​មិន​ទាន់​បាន​ជួប​មុខ​ប្តី​ផង​ពេល​មក​ដល់​ដើរ​រកប្តី​ហូប​បាយ​ ​ស្រាប់​តែ​ឃើញ​ប្តី​ដេក​ផ្កាប់​មុខ​ស្លាប់​បាត់​ទៅ​ហើយ។ ​ ហេតុការណ៍​នេះ​បាន​បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលម៉ោង​៧នឹង​៣០នាទី​ថ្ងៃ​ទី​ ១៨ខែកក្កដា​ឆ្នាំ​២០១៨​ នៅ​ដី​ឡូ​ ជិត​ផ្ទះ​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ភូមិ​ ថ្ម​គោល​១សង្កាត់​ចោមចៅ​២ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​។

សាក​សពជន​រងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ ជូ​ ចាន់លី​ ភេទ​ប្រុស​អាយុ​ ៣៦ឆ្នាំ​ មុខរបរ​ ជាងដែក​រស់​នៅតែ​ភូមិ​ថ្ម​គោល​១សង្កាត់​ចោមចៅ​២ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​ស្រុក​កំណើត​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​២​ ខណ្ឌ​ទួលគោក​ និង​ប្រពន្ធ​ឈ្មោះ​ សារុំ​ សុភ័ក្ត​ ភេទ​ស្រី​ អាយុ​ ៣៨ឆ្នាំ​ មុខរបរ​រោងចក្រ​ នៅ​ថៃ​ ទើបមក​ស្រុក​ ភូមិ​កើតហេតុ​ខាងលើ​ ដោយ​មាន​កូន​២នាក់​ ស្រី​ កូន​បង​អាយុ​ ១៨ឆ្នាំ​ កូន​ប្អូន​អាយុ​៧ឆ្នាំ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្រ្តី​ជាប្រពន្ធ​របស់​ សព​បាន​និយាយ​ថា​ នៅ​មុនពេល​កើតហេតុ​ គាត់​ទើប​តែ​មក​ពី​ប្រទេស​ថៃ​មក​ដល់​ នៅម៉ោង​ជាង​៧​ ហើយ​នៅ​ពេល​នោះ​មេឃ​ ភ្លៀង​រលឹម​ស្រិច​ៗ​ ។ បន្ទាប់​មក​គាត់​បាន​ដើរ​រក​ប្តី​របស់​គាត់​ដើម្បី​ហូប​បាយ​ នៅ​ផ្ទះ​បង​ប្អូន​នឹង​នាក់​ភូមិ​ផងរបងជាមួយ​តែ​រកមិនឃើញ​ក៏​ចូល​មើល​ដី​ឡូូ​ ដាក់​ម៉ាសុីន​ភ្លើង​ ស្រាប់​តែ​បាន​ឃើញ​ប្តី​របស់​គាត់​ដេក​ផ្កាប់​មុខនៅជាប់នឹង​ម៉ាស៊ីន​ភ្លើង​​ ។ ដោយ​​ដឹងថាត្រូវ​ខ្សែ​ភ្លើង​ឆក់ហើយគាត់បានចាប់ទាញប្តីគាត់​បន្ទាប់មក​ខ្សែ​ភ្លើង​បាន​ឆក់ទាំង​គាត់​ទៀត​ គាត់​ក៏​ស្រែក​អោយ​បង​ប្អូន​ជួយ​ ហើយ​ខ្សែ​ភ្លើង​ខាងលើ​ឆក់​ទាំង​នាក់​ដែល​មក​ជួយ​ផ្សេង​ទៀត​តែ​មិន​បង្ក​អោយ​គ្រោះ​ថ្នាក់ធ្ងន់ធ្ងរឡើយ។​ក្រោយ​មក​ទៀត​ទើបម្តាយមីងស្រី​បានចូទៅ​ ពន្លត់​ម៉ាស៊ីន​ភ្លើង​ខាងលើ​ហើយ​ ចរន្ត​អគ្គិសនី​ទើបឈប់ឆក់​។ ហើយ​ប្តីរបស់គាត់បានស្លាប់​បាត់​ទៅ​ហើយ​ដោយ​មាន​ស្នាមខ្លោចនឹង​រលាត់​ស្បែក​ជា​ច្រើន​កន្លែង​ហើយ​នៅពេល​ភ្លាមៗ​នោះ​ បង​ប្អូន​នឹង​ក្រុម​គ្រួសារ​របស់​គាត់​បាន​នាំ​ សពខាង​លើ​ទាំង​ប្រលាក់ភក់​ យកទៅ​លាង​សំអាត​ភក់នៅផ្ទះ​ភ្លាមៗ​ រួច​ប្តឹងទៅ​ អាជ្ញាធរ​ភូមិ​នឹង​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍​ផងដែរ​។

ក្រោយ​ពី​កើត​ហេតុ​កម្លាំង​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ជំនាញ​ចុះ​មក​កន្លែង​កើតហេតុ​ដើម្បី​ធ្វើ​កោសល្យវិច័យ​ ឃើញ​ថា​ សាកសព​ជនរងគ្រោះ​ពិត​ជា​ស្លាប់​ដោយ​សារ​ឆក់​ខ្សែ​ភ្លើង​មែន​។

បច្ចុប្បន្ន​នេះ​សាក​សព​ជន​រងគ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ប្រគល់​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​គេហដ្ឋាន​របស់​សព​៕សែន​ជ័យ​

Leave a Reply

Your email address will not be published. Required fields are marked *