រថយន្តលុចសុីស៤៧០បើកបុកក្បាលនាគទ្រូងពុះចែកផ្លូវកល់ជាប់ទៅមុខលែងរួច


ភ្នំពេញ៖ បុរសម្នាក់ទំនងស្រវឹងស្រាជោគជាំបានបើកបររថយន្តមួយគ្រឿងម៉ាក លុចសុីស៤៧០ក្នុងល្បឿនលឿនបានជ្រុលទៅបុកក្បាលនាគទ្រូងពុះចែកផ្លូវបណ្ដាលអោយខូចខាតអស់ចំនួន៣កង់ ចំណែករថយន្តកល់ជាប់បើកទៅមុខលែងរួច។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩នឹង៥០នាទីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ( ទល់មុខផ្សារសុីធីម៉ល ) ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
​ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាកលុចសុីសLX៤៧០ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 2S-5499 បើកបរដោយបុរសម្នាក់ស្ថានភាពស្រវឹងក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ​ ក៏រ៉េចង្កូតទៅបុកក្បាលនាគទ្រូងផ្លូវអស់ចំនួន១កង់ ហើយបានព្យាយាមបើកទៅមុខទៀត តែដោយសារថយន្តបែកកង់ខាងឆ្វេងក៏រ៉េទៅបុកទ្រូងផ្លូវម្តងទៀតអស់ចំនួន២កង់ថែមទៀត ចំណែករថយន្តកល់ជាប់ពាក់កណ្ដាលទ្រូងផ្លូវបើកទៅមុខលែងរួច។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែងស្ទួចរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយតាមនីតិវិធីផ្លូវច្បាប់នៅពេលក្រោយ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *