រថយន្តកៀរម៉ូតូ ខ្ទាតចូលកង់រថយន្តកិនស្លាប់

កណ្តាល៖ នៅ​ម៉ោង​៤និង២០នាទី រសៀល​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ បុរស​ម្នាក់​បាន​ស្លាប់ភ្លាមៗ  នៅ​កន្លែងកើតហេតុ បន្ទាប់ពី​រថយន្ត​កង់១០ បុក​កៀរ​កិន​ពីលើ​ម៉ូតូ ត្រង់ចំណុច​ខាងមុខ​យានដ្ឋាន​ជួសជុល​រថយន្ត យីហោ លី​សេង​ផៃ​លើផ្លូវ​លេខ១១៥ ភូមិ​ព្រែ​ករាំង​សង្កាត់​កំពង់ សំណាញ់ ក្រុង​តាខ្មៅ។

គ្រោះថ្នាក់​នេះ បង្កឡើង​ដោយ​រថយន្ត​ម៉ាក​HYUNDAI ពណ៌​ក្រហម ពាក់​ផ្លាកលេខ ភ្នំពេញ​3C-0728 អ្នកបើកបរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ បាន​បើក​ក្នុងទិសដៅ​ពី​លិច​មក​កើត ក៏បាន​គៀរ និង​កិន​ម៉ូតូ​មួយគ្រឿង​ម៉ាក​HONDA DREAM125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កណ្តាល​1I.4972 ដែល​បើកបរ​ក្នុងទិសដៅ​ពី​លិច​មក​កើត​ស្រប​ទិស​គ្នា។

អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ថន ថុ​ន ភេទ​ប្រុស អាយុ២៤ឆ្នាំ នៅ​ភូមិ​ព្រែក​ហូរ​កើត១ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ បាន​ស្លាប់​នៅ​នឹង​កើតហេតុ។ សព​ត្រូវ​បានប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ រថយន្ត​គៀរ​ម៉ូតូ​ខាងលើ​បណ្តាលអោយ​ដួល​ខ្ទាតចូល​កង់​ក្រោយ​របស់​រថយន្ត​ផ្នែក​ខាងស្តាំ​រួច​រថយន្ត ក៏បាន​កិន​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ តែម្តង ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *