តាកូម៉ា​ហក់ត្របាក់បង្គោលស្លាកប៉ាណូ លើទ្រូងផ្លូវក្រឡាប់ផ្ងារជើង របួសធ្ងន់ម្នាក់ ស្រាលម្នាក់

ភ្នំពេញ​៖​រថយន្តតាកូម៉ា​មួយគ្រឿង បើកបរល្បឿនលឿនជ្រុល ដល់ចំណុចផ្លូវកោង យកចង្កូតមិនទាន់ ហោះឡើងខឿនទ្រូងផ្លូវ ទៅបុកបង្គោលស្លាកប៉ាណូ រលំក្រឡាប់ផ្ងារជើង បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ស្រាល។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង១០យប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

រថយន្តបង្ក ម៉ាកតាកុមា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-9316 ជិះគ្នា២នាក់ បើកបរដោយបុរសម្នាក់ រងរបួសស្រាល និងរួមដំណើរស្រ្តីម្នាក់ រងរបួសធ្ងន់ ។

តាមប្រភពព័ត៌មានពី​កន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តខាងលើ បើកបរតាមបណ្តោយផ្លូវវេងស្រេង​ក្នុង​ទិស​ដៅ​ពីកើតទៅលិចក្នុងល្បឿនលឿន។ លុះ​មក​ដល់ចំណុចខាងលើ ស្ថានភាពផ្លូវកោង យកចង្កូតមិនទាន់ ហោះជ្រុលឡើងខឿនទ្រូងផ្លូវ ទៅបុកបង្គោលស្លាកប៉ាណូ ផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុនឯកជន ដែលជួលសាលាក្រុងដាក់ តាម​ដង​ផ្លូវ​ក្រឡាប់ផ្ងារជើង បណ្តាលឲ្យអ្នកបើកបរ​រថយន្ត​រង​របួសស្រាល រីឯស្រ្តីម្នាក់រួមដំណើររងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​ គ្លីនិកឯកដឹកចេញទៅភ្លាមៗ បន្សល់ទុកតែរថយន្ត បង្ក​ហេតុ​ស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រងចាំដោះស្រាយជាក្រោយ ៕ ៩៨

Leave a Reply

Your email address will not be published. Required fields are marked *