ក្មេងប្រុសម្នាក់ទៅរើសចេតចាយជាមួយជីដូន​ត្រូវរថយន្តកិនស្លាប់ម្នាក់​ ខណៈ​ដែល​បញ្ជូនទៅសង្រ្គោះមន្ទីរ​ពេទ្យ​

ភ្នំពេញៈ ក្មេងប្រុសម្នាក់បានស្លាប់​ និងម្នាក់បានរងរបួសធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណ:ដែលត្រូវរថយន្តតាកូម៉ាកិន។ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣៥នាទីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នៅចំណុច​ ដីឡូត៍ទុកចោលដែលមានកម្មវិធីប្រគុំតន្រ្តី​ នៅ​ ភូមិ១ក្រាំងដូនទៃ សង្កាត់ចោមចៅ២ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

សពក្មេងបានស្លាប់បាត់បង់ជីវិតខាងលើមានឈ្មោះ​ ឡូ​ ភារ៉ា​ ភេទប្រុស​ អាយ១២ឆ្នាំ​ រៀននៅ​អង្គការកុមារនៃភាពញញឹម​ រីឯម្នាក់ទៀតដែលរងរបួសធ្ងន់កំពុងសម្រាកនៅមន្ទីរពេទ្យនោះមានឈ្មោះ​ ចន្ធា​ វុទ្ធ ធូ​ ភេទប្រុស​ អាយុ៩ឆ្នាំ​ រស់នៅក្រោមបន្ទុក​ ឪពុកដែលមានឈ្មោះ​ វន់​ វាន​ ៣៧ឆ្នាំ​មានមុខរបរ​ ជាងម៉ាស៊ីនត្រជាក់​ បច្ចុប្បន្នស្នាក់ភូមិកំរៀង​ សង្កាត់ព្រៃវែង​ ខណ្ឌដង្កោ​ មានស្រុកកំណើតនៅភូមិស្វាយអន្ទរ​ ខេត្តព្រវែង។

តាមប្រភពព័ត៌មានពី​កម្លាំង​នគរបាល​បានអោយដឹងថា​ មុនពេលកើតហេតុក្មេងជនរងទាំង២នាក់បានទៅរើសអេតចាយជាមួយជីដូនតាំងពីព្រឹកព្រលឹម​ លុះពេលរើសអេតចាយរួចក្មេងទាំង២នាក់នោះបានដេកនៅតូបលក់​ដែលគេរុករើរួច​ ក៏ស្រាប់តែមានរថយន្តតាក់កូម៉ាខាងលើ​ បើកចេញពីតូបមួយផ្សេងទៀតបានកិនក្មេងទាំង២នាក់នោះបណ្តាលអោយរងរបួសធ្ងន់ធ្ងរទាំង២នាក់​ ភ្លាមៗនោះម្ចាស់រថយន្តបានដឹកក្មេងទាំង២នាក់ទៅមន្ទីរពេទ្យក្បែរនោះ​ ដោយសារសភាពរបួសធ្ងន់ធ្ងរ​ ក៏បញ្ជូនបន្តមកមន្ទីរពេទ្យរុស្ស៊ី​ តែជាអកុសលក្មេងប្រុសម្នាក់ដែលឈ្មោះ​ ឡូយ​ ភារ៉ា​ ត្រូវបានស្លាប់បាត់ទៅហើយ​ ។ ចំណែកក្មេងដែលដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យ​គន្ធបុប្ផា​។

ក្រោយពេលកើតហេតុភ្លាមៗសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ​ ចិន​ សាវ៉េត​ ភេទស្រី​ អាយុ៣២ឆ្នាំ​ ស្នាក់​នៅ​ភូមិព្រែកអញ្ចែញ​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ បច្ចុប្បន្ន​ស្នាក់នៅម្តុំទឹកល្អក២​ ខណ្ឌទួលគោក​ ចំណែកម្ចាស់ដែលបើករថយន្តបានគេចខ្លួនបាត់ស្រមោល​ ដោយ​ឡែក​រថយន្ត​បង្ក​ម៉ាក​ តាក់កូម៉ា​ ពណ៌​ស្ករ​ ស្លាកលេខភ្នំពេញ​ ២2AT-5610។

បច្ចុប្បន្ន​នេះ​ស្រ្តីម្នាក់​មាន​ឈ្មោះ​ខាង​លើ​ត្រូវ​កម្លាំង​នគរបាល​ឃាត់​ខ្លួន​បណ្តោះអាសន្នដើម្បីធ្វើការសាកសួររងចាំដោះស្រាយរងវាងភាគីជនរងគ្រោះ៕​ ៩៨

Leave a Reply

Your email address will not be published. Required fields are marked *