យុវជនមិនស្គាល់ឈ្មោះម្នាក់ជិះម៉ូតូបុកបង្គោលភ្លើង បាក់កស្លាប់

ភ្នំពេញ៖ យុវជនមិនស្គាលឈ្មោះម្នាក់ បានបាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកាលពីម៉ោង៥ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ខណៈបើកម៉ូតូក្នុងល្បឿនលឿន ទៅបុកបង្គោលភ្លើង មុខផ្ទះសំណាក់សង់ទីម៉ង់ ស្ថិតនៅចំណុច ផ្លូវបេតុង ក្នុងភូមិទ្រា៤ ក្រុម៥ សង្កាត់ស្ទឹងមានជ័យ ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការវាស់វែង និងយកសពទៅតម្កល់​នៅវត្តតាំងកសាងខាងត្បូង ដើម្បីរកសាច់ញាតិ ដោយសាជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ  គ្រាន់តែដឹងថា ជនរងគ្រោះមានអាយុជាង២០ឆ្នាំ ប៉ុណ្ណោះ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *