ប្ដីប្រពន្ធ២នាក់ជិះម៉ូតូទៅធ្វើការឆ្លងផ្លូវមិនប្រយ័ត្នបណ្តាលឲ្យរថយន្តកូរ៉េដឹកទំនិញបុកបណ្ដាលរងរបួសធ្ងន់

9345722D-D427-4793-A837-D77DA49AD102

រាជធានីភ្នំពេញ៖ ប្ដីប្រពន្ធ២នាក់ជិះម៉ូតូទៅធ្វើការឆ្លងផ្លូវមិនប្រយ័ត្នបណ្តាលឲ្យរថយន្តកូរ៉េដឹកទំនិញបុកបណ្ដាលរងរបួសធ្ងន់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ និង ៣០នាទីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នៅ ចំណុចផ្លូវ៦០ម៉ែត្រភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ ។
ជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធមិនត្រូវបានស្គាល់អត្ដសញ្ញាណនោះទេ ។

យោងតាមសម្ដីសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញប្ដីប្រពន្ធ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមស៊េរី២០១៨ ដែលពាក់ស្លាកលេខតាកែវ1P-1876 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុម៉ូតូជនរងគ្រោះបត់ត្រលប់ទៅជើងមិនប្រយ័ត្នក៏ត្រូវរថយន្ដកូរ៉េមួយគ្រឿងបុកចំពាក់កណ្ដាលហើយអូសជាង១០ម៉ែត្របណ្ដាលឲ្យប្ដីប្រពន្ធទាំងពីរនាក់រងរបួសធ្ងន់ ហើយរថយន្ដសាមុយបានទៅដឹកយកទៅសង្គ្រោះភ្លាមៗ ។ ចំណែកតៃកុងរថយន្ដបានចុះពីលើរថយន្ដគេចខ្លួនបាត់ស្រមោលបន្សល់ទុកនៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុរួចបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោចុះទៅធ្វើការវាស់វែងយករថយន្ដនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីដោះស្រាយពេលក្រោយ ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *