បែកថ្នាំខ្លាំង​ រត់​ទៅ​ចងក​ស្លាប់លើ​ដើមឈើ​​ទាល់តែហើម​ស្អុយទើប​ដឹង

ខេត្តបាត់ដំបង៖ ដោយសារឥទ្ធិពលគ្រឿងញៀនធ្វើឲ្យបុរស​​ញៀន​និង​បែក​ថ្នាំម្នាក់ រត់​ទៅ​ចងក​សម្លាប់ខ្លួន​លើ​ដើមឈើ​រហូត​ហើម​ស្អុយ ទើប​មាន​គេ​ប្រទះឃើញ បន្ទាប់ពីបាត់ខ្លួនពីផ្ទះតាំង​ពីថ្ងៃ ទី១៦ ខែកក្កដា ឆ្នាំ២០១៨ មកម្ល៉េះ ។

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះកើតឡើងកាលពីរសៀល ថ្ងៃ អង្គារ ១២ កើត ខែ ទុតិយាសាឍ  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ​ថ្ងៃទី២៤ខែកក្កដា​ឆ្នាំ២០១៨នៅ​ចំណុច​បឹង​ឫស្សី ភូមិ​ឆ្កែ​ខាំ​ប្រើស ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី គ្រាដែលអ្នកភូមិ ដើររកកាប់អុស ប្រទះឃើញ ហើយរត់ទៅរាយការណ៍ដល់មេភូមិ ។

នគរបាល ស្រុករក្ខគិរី បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ សៅ សុភា ប្រុស​អាយុ៣៩ឆ្នាំ នៅ​លីវរស់នៅ​ភូមិ​ឃុំ​ខាងលើជាមួយបងប្អូន។ កាត់ ជាមនុស្សញៀនថ្នាំ មិនសូវហូបបាយទឹក និងច្រើនតែនិយាយមិនសូវដឹងខុសត្រូវឡើយ  ។

សាក្សីបានឲ្យដឹងថា នៅយប់ថ្ងៃ ទី១៦ ខែកក្កដា ឆ្នាំ២០១៨ បុរសនេះស្រែកខ្លាំងៗតែម្នាក់ឯង ចង់តែស្លាប់ ដែលទំនងជាបែកថ្នាំខ្លាំងផងតែគ្មានអ្នកណាចាប់អារម្មណ៍ឡើយ ។ លុះក្រោយ មកក៏បាត់មាត់និងស្ងាត់ឈឹងព្រមទាំងបាត់ពីផ្ទះមិនដឹងទៅណា ទោះបីបងប្អូន សាច់ញាតិ ប្រឹងដើររកគ្រប់ទីកន្លែង ក៏រកមិនឃើញដែរ ។ លុះមកដល់រសៀលថ្ងៃ២៤ ខែ កក្កដា ឆ្នាំ ២០១៨ ប្រជាពលរដ្ឋនៅក្នុងភូមិនេះបានចេញទៅរកអុសនៅចម្ងាយជាង៥០០ម៉ែត្រពីភូមិ ស្រាប់តែធុំក្លិនស្អុយហើយពេល ក្រឡេកមើលចុងឈើឃើញខ្មោចចង ក ភ័យស្ទើរលស់​ព្រលឹង ក៏នាំគ្នារត់ទៅប្តឹងប្រធានភូមិឲ្យបានដឹង ។

បន្ទាប់មកឮដំណឹងនេះដល់គ្រួសារសព ក៍រាយការណ៍ប្រាប់អាជ្ញាធរដែនដី និងសមត្ថកិច្ច​ជំនាញ​ចុះទៅធ្វើកោសល្យវិច័យហើយសន្និដ្ឋានថា ជាករណីធ្វើអត្តឃាត​មែនព្រោះជនរងគ្រោះ​ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន (បែក​ថ្នាំ) រួចបានប្រគល់សពជូនក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *