រថយន្តសណ្តោងរ៉ឺម៉កបត់មិនប្រយ័ត្ន ម៉ូតូមកដល់បុកស្លាប់ម្នាក់ នៅកៀនស្វាយ

កណ្តាល៖ បុរសម្នាក់ បានជិះម៉ូតូជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកកន្ទុយរថយន្តសណ្តោង ពេញទំហឹង ខណៈរថយន្តបត់ឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ នៅកន្លែងកាលពី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិសំរោងក្អែរ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

នគរបាលស្រុកកោនស្វាយបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ៃ វណ្ណា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកធនាគារអម្រឹត ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1D-0216 ទិសដៅអ្នកលឿងទៅភ្នំពេញ។  លុះដល់កន្លែងកើតហេតុ បានបុករថយន្តប្រភទម៉ាកស្ទូច យីហោ ស៊ុបភើសេនធើ  ពាក់ផ្លាកលេខ ៧៣៤៤-ភព៣ ហើយអ្នកបើកបរមិនស្គាល់ឈ្មោះ បានរត់គេចខ្លួនបាត់ ។

ករណីនេះបណ្ដាលមកពីរថយន្ត ពេលបត់ឆ្លងផ្លូវជាតិពីស្ដាំដៃមកឆ្វេងដៃ (ពីកើតឆ្លងមកលិច) ខ្វះការប្រុងប្រយ័ត្ន ហើយពេលកើតហេតុមាន សភាពងងឹតខ្លាំងទើបបណ្ដាលឲ្យជនរងគ្រោះ ជិះម៉ូតូក្នុងទិសដៅស្របហ្វ្រាំងមិនទាន់ ក៏បុកលើផ្នែកកន្ទុយសណ្ដោង របស់រថយន្តចំចំហៀងខាងឆ្វេង បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *