ជិះម៉ូតូ​ធ្វើ​ដំណើរ​ដល់​កន្លែង​ស្ងាត់​ត្រូវ​​​ក្រុម​ចោរ​វាយ​ប្លន់​ម៉ូតូ​និច​បាន​សំរេច

ភ្នំពេញ​:​យុវជន​ម្នាក់​ ចេញ​ពីធ្វើការជិះ​ម៉ូតូ​ទៅ​លេង​មិត្ត​ភ័ក្តិ​នឹង​សង្សារ​ លុះជិះ​ម៉ូតូ​ជិត​ដល់​ត្រូវ​ក្រុម​ចោរ​វាយ​ប្លន់​ម៉ូតូ​និច​ បាន​សំរេច។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​​កាលវេលម៉ោង​ ៣នឹង​៤០​នាទី​យប់​ថ្ងៃ​ទី​៣១ខែកក្កដា​ឆ្នាំ​២០១៨​តាម​បណ្ដោយ​ផ្លូវ​ ២០០៤​​ស្ថិត​នៅ​ភូមិ​ គោក​ចំបក់​ សង្កាត់​ចោមចៅ​១ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​។

ជនរងគ្រោះ​ឈ្មោះ​ សួន​ សានភេទ​ប្រុស​អាយុ​ ២១ឆ្នាំ​មុខរបរបុគ្គលិកខារ៉ាអូខេ​ អលស្តារស្នាក់​នៅ​ភូមិ​កន្លែង​ធ្វើ​ការ​ភូមិ​ជម្ពូវ័ន​សង្កាត់​ចោមចៅ​៣ខណ្ឌ​ពោធិ៍​សែនជ័យ​​ មាន​ស្រុកកំណើតនៅ​ភូមិ​ថ្មី​ ឃុំ​ កុមារ​រាជា​ស្រុក​បាទី​ខេត្ត​តាកែវ​ ម៉ូតូ​ដែល​ជនសង្ស័យ​ ប្លន់​យក​ម៉ាក​ ស៊ុយសូគីនិច​ ពណ៌​ស​ សេរី​២០១៤​មិន​ចាំ​ស្លាក​លេខ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រងគ្រោះ​បាន​និយាយ​ថា​ នៅមុនពេលកើតហេតុ​ពេល​ចប់ម៉ោងរូបគាត់​បាន​ចេញ​មក​ពី​ កន្លែង​ធ្វើការ​នៅ​ ខារ៉ាអូខេ​ខាងលើ​ ហើយ​បាន​ជិះ​ម៉ូតូ​ទៅ​លេង​ មិត្ត​ភ័ក្តិ​និង​ សង្សារ​ នៅ​ខារ៉ាអូខេ​ BMB ជិត​កន្លែង​កើត​ហេតុ​។ លុះគាត់​ជិះ​ម៉ូតូ​មក​ដល់​ ចំណុច​កើត​ហេតុ​ស្រាប់​តែ​ មាន​ជនសង្ស័យ​ប្រមាណ​ជិត​១០នាក់​ ដោយ​មាន​ម៉ូតូ​ម៉ាក​ឌ្រីម​សង់​ចំនួន​២គ្រឿង​នឹង​ម៉ូតូ​២គ្រឿង​ទៀត​ មិន​ចាំ​ម៉ាក​ ដោយ​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រីម​សង់​មួយ​គ្រឿង​គ្នា​២នាក់​ជិះ​កាក់​ពី​មុខ​ ហើយ​ជន​សង្ស័យ​ដែល​ជិះ​ពី​ក្រោយ​ បាន​ស្រែក​ថា​ ម៉េច​ហែងវាយ​ប្អូន​អញ ហើយ​ជន​សង្ស័យ​ខាងលើ​ បាន​យក​ខ្សែ​ក្រវាត់​មក​វាយ​រូបគាត់​បណ្តាល​ឲ្យ​រង​របួស​ស្នាម​ខ្នង​។ បន្ទាប់មក​ជនរងគ្រោះ​ខាងលើ​បាន​ចុះពីលើ​ម៉ូតូ​ហើយ​រត់​ចោល​ម៉ូតូ​ ​ភ្លាមៗ​នោះ​ជន​សង្ស័យ​ផ្សេង​ទៀត​ បានលើក​ម៉ូតូ​របស់​គាត់​​ជិះ​គេច​ខ្លួន​បាត់​។

ក្រោយ​ពេល​កើតហេតុ​ជន​រងគ្រោះ​ខាងលើ​បាន​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ចោមចៅ​១ដើម្បី​អោយ​​ជួយ​សើបអង្កេត​តាម​រក​ជន​សង្ស័យ​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​៕​សែន​ជ័យ​

Leave a Reply

Your email address will not be published. Required fields are marked *