ធ្លាប់ធ្វើកិច្ចសន្យា២ដង រឿងប្តីមានស្រីក្រៅលើកទី៣វាយប្រពន្ធនឹងសោរបែកក្បាល

 
ភ្នំពេញ ៖ ស្ត្រីម្នាក់ដឹកដៃកូនមកប្តឹង​នគរបាល​ប៉ុស្ដិ៍​ចោមចៅអោយជួយអន្តរាគមន៍ទាំងខ្លួនបែកក្បាលហូរឈាមពេញមុខ ខណៈ​ដែល​ប្តីហេងស៊យរបស់គាត់មានស្រីម្តងចុះចោលគាត់ម្តងហើយម្តងទៀត។

ហេតុការណ៍នេះ​បាន​កើតឡើង​កាលពីវេលាម៉ោង ៩យប់ថ្ងៃទី ២៩ ខែ​ឆ្នាំ​ ២០១៦ នៅចំណុចផ្សារចោមចៅ ស្ថិតក្នុង​ភូមិ​ថ្នល់​បំបែក​សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ស្ត្រីរងគ្រោះខាងមានឈ្មោះ យឿង សុផល
អាយុ៣១ឆ្នាំ មានមុខរបរកម្មកររោងចក្រ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុកឈ្នួល ខេត្តក្រចេះមានកូនស្រីម្នាក់អាយុ៧ឆ្នាំ។ចំណែកឯប្តីគាត់ឈ្មោះ រិន ទ្រី អាយុ ៣១ឆ្នាំ មុខរបរជាងកាត់សក់បានចុះចេញពីប្រពន្ធទៅនៅជាមួយស្រីថ្មីរយៈ​ពេល២ខែមកហើយ។
តាម​សម្ដី​រៀបរាប់​របស់​ស្ត្រីរងគ្រោះបានឲដឹងថា នៅមុនពេលកើតហេតុ ខណៈរូបគាត់កំពុងអង្គុយហូបបាយស្រាប់តែឃើញប្តីរបស់គាត់មក ដោយគាត់បានរាក់ទាក់ប្តីធម្មតា នឹងបានអង្វរប្តីអោយមករស់នៅជាមួយគាត់វិញ តែប្តីមិនព្រម នឹងបានសុំលុយខ្លះដើម្បីយកទៅរួមរស់ជាមួយប្រពន្ធថ្មី តែគាត់មិនអោយ ក៏បង្ករទៅជាជម្លោះ ប្រតាយប្រតប់គ្នា ដោយប្តីបានយកមេសោរ មកវាយចំក្បាលរបស់​នាងបណ្តាលអោយបែលឈាមស្រោចពេញមុខ។
ស្ត្រីរងគ្រោះបានប្រាប់អោយដឹងទៀតថា ប្តីរបស់គាត់នេះធ្លាប់ចុះចោលគាត់នឹងធ្លាប់ធ្វើកិច្ចសន្យា ២ដងរួចមកហើយគឺលើកទី១នៅសង្កាត់ស្ទឹងមានជ័យ និងលើកទី២នៅខេត្តក្រចេះ។ករណី​បើប្តីគាត់មានស្រីទៀត ប្តីគាត់នឹងចុះចេញដោយខ្លួនទទេ ពោលមិនទាមទារទ្រព្យសម្បត្តិអ្វីទាំងអស់។

ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះបានដឹកដៃកូនស្រីទាំងខ្លួនមានរបួសមក ប៉ុស្តិ៍នគរបាលចោមចៅ មិនមែនមកដាក់ពាក្យបណ្តឹងទេ គឺមកដើម្បីសុំ​ធ្វើ​លិខិត​លែងលះគ្នា តែសមត្ថកិច្ចបានណែរនាំថា ប៉ុស្តិរបស់គាត់មិនមែនកន្លែងសុំលែងលះគ្នានោះទេ កន្លែងគាត់គឺសំរាប់ទទួលពាក្យបណ្តឹងនឹងអន្តរាគមន៍បទល្មើសជាក់ស្តែងចាប់មកផ្តន្ទាទោសតែប៉ុណ្តោះ នឹងបានឲ្យហើយស្ត្រីរងគ្រោះទៅព្យាបាលរបួសសិនទៅ ចាំស្អែកមកដោះស្រាយនៅឯខាងអាជ្ញាធរសង្កាត់វិញ៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *