ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ នគរបាលប៉ុស្តិ៍ចោមចៅ២ ស្រាវជ្រាវចាប់ខ្លួនបាន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាជួញដូរថ្នាំញៀន សកម្មក្នុងមូលដ្ឋាន ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ដឹកនាំដោយលោក សាន ប៉ែត នាយប៉ុស្តិ៍ ស្រាវជ្រាវឈានដល់បង្ក្រាបចាប់ខ្លួនបាន កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅ ដីឡូត៍ ក្រុម៦ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យជាមុខសញ្ញាសកម្មខាងលក់ថ្នាំញៀនក្នុងមូលដ្ឋាន ឈ្មោះ សំ សំណាង ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ លក់ថ្នាំញៀន មានទីលំនៅភូមិ ព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។ ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចដកហូតបាន ថ្នាំញៀនបន៨កញ្ចប់ ក្នុងនោះ១កញ្ចប់ធំ ម៉ូតូមួយគ្រឿង ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ជនខាងលើ កន្លងមក ធ្លាប់រាយការណ៍ប្រាប់សមត្ថកិច្ច ជុំវិញសភាពការណ៍ ពាក់ព័ន្ធគ្រឿងញៀន តែជនសង្ស័យគេចខ្លួនរហូត សមត្ថកិច្ចតាមចាប់ ទើបតែនៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នេះពេលដែលជនសង្ស័យចូលក្នុងបរិវេណដីឡូត៍ក្នុងភូមិខាងលើ ត្រូវបានកម្លាំងប៉ុស្តិ៍ចោមចៅ២ ដឹកនាំដោយលោក សាន ប៉ែត លោក សៅ សរិទ្ធ នាយប៉ុស្តិ៍រង ចុះទៅបង្ក្រាបចាប់ខ្លួនបាន ។

តាមប្រប្រភពព័ត៌មាន​ពី​កម្លាំង​នគរបាលបានឲ្យដឹងថា កម្លាំងក្រោមបញ្ជាពីលោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ ជំរុញដាស់តឿនធ្វើយ៉ាងណា កម្លាំនគរបាល យកចិត្តទុកដាក់ បង្ក្រាប ទប់ស្កាត់រាល់បទល្មើសក្នុងមូលដ្ឋាន ទើបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ស្រាវជ្រាវ មុខសញ្ញាសកម្មលក់ ចែកចាយថ្នាំញៀនខាងលើ ឃាត់ខ្លួនបានម្នាក់ ថ្នាំញៀន៨កញ្ចប់ ម៉ូតូមួយគ្រឿង ម៉ាក XR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1Bw-7694 ។

ក្រោយពីឃាត់ខ្លួនបាន ជនសង្ស័យនាំទៅសាកសួរនៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋាន បន្តតាមនីតិវិធី ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *