ភ្នំពេញ ៖ស្រី្តជាប្រពន្ធត្រូវបានប្តីបញ្ជូនមកសង្គ្រោះនៅមន្ទីរពហុព្យាបាល «ឡាំ ប៊ុនថន» នៅខាងលិចផ្សារជម្ពូវ័ន ក្នុងសង្កាត់ចោមចៅ ខណៈ ប៉ុន្តែខាងមន្ទីរពេទ្យមិនហ៊ានទទួលព្យាបាលទេ ព្រោះមានសភាពធ្ងន់ធ្ងរពេក ដោយខាងពេទ្យប្រាប់ថា ឱ្យប្តីបញ្ជូនបន្តទៅមន្ទីរពេទ្យព្រះកុសុមៈវិញ បន្ទាប់ពីប្តីកើតក្តីប្រចណ្ឌ លួចដាក់ថ្នាំសម្លាប់កណ្តុរក្នុងបាុយឲ្យប្រពន្ធហូប តែស្តាយក្រោយស្រែកឲ្យគេជួយ កាលពីវេលាម៉ោង ១២ និង ៤០នាទីរសៀល ថ្ងៃទី៣០ ខែធ្នូឆ្នាំ ២០១៦ នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ស្រ្តីរងគ្រោះជាប្រពន្ធឈ្មោះ ធុង ស្រីកា អាយុ២២ឆ្នាំ ជាកម្មការិកាត់ដេរ និងប្តីឈ្មោះ ទូច សំអៀន អាយុ ២២ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ
ក្រោយមកសមត្ថកិច្ចឃាត់ខ្លួនបុរសជាប្តី ដើម្បីសាកសួររឿងហេតុ ខណៈដំបូងប្តីនោះ បានត្រឹមតែឆ្លើយថា ប្រពន្ធខ្លួនពុលបាយមានរោយថ្នាំកណ្តុរប៉ុណ្ណោះ លុះសួរហេតុអ្វីបានមានថ្នាំកណ្តុរ? បុរសនោះមិនឆ្លើយសោះ ។ ក្រោយមកទើបគេសារភាពថា ខ្លួនជាអ្នកដាក់ថ្នាំកណ្តុរក្នុងបាយឲ្យប្រពន្ធដែលមានទាំងផ្ទៃពោះ៧ខែហូប ព្រោះតែប្រចណ្ឌ។
បច្ចុប្បន្ន បុរសជាប្តីត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រីឯប្រពន្ធរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈដែលមកដល់ពេលនេះវាសនារបស់នាងនិងកូនក្នុងពោះ មិនដឹងជាយ៉ាងណានៅឡើយទេ ៕ អូន ធួក
