ឆក់​កាបូប​រាល់​ថ្ងៃ​នៅ​ខណ្ឌ​ទួលគោក​កម្លាំង​នគរបាល​នឹង​កម្លាំង​អាវុធ​ហត្ថ​ទល់​ភ្នែក​មើល​អត់​ខ្វល់​

ភ្នំពេញ៖ ស្ត្រីម្នាក់ទើបនិងមកលេងបងប្អូននៅប្រទេសចិនបានខលហៅបុរសម្នាក់ជាសង្សារឲ្យមកឌុបនៅអាកាស​យានដ្ឋានអន្តជាតិភ្នំពេញយកទៅកន្លែងស្នាក់នៅមិនទាន់ផងត្រូវជនសង្ស័យពីរនាក់ឆក់ការបូបបានសម្រេចរួចគេចខ្លួនដោយសុវត្ថិភាព។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩-៣០នាទីយប់ថ្ងៃទី០១ខែសីហាឆ្នាំ២០១៨ស្ថិតនៅខាងលិចវិទ្យាល័យជាសុីមសន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះទាំងពីរនាក់ជាគូរសង្សារនិងគ្នាមិនបានស្គាល់អត្តសញ្ញាណនោះទេ​ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៧ពណ៌​ខ្មៅពាក់​ស្លាក​លេខភ្នំពេញ1GL-6646។

តាមសម្តីស្រ្តីជនរងគ្រោះបានឲ្យដឹងថា​ នៅ​មុនពេលកើតហេតុ​ រូបគេបានទៅលេងបងប្អូននៅឯប្រទេសចិនចំនួន៣ថ្ងៃកន្លងមកហើយ​។ លុះថ្ងៃកើតហេតុរូបគេបានជិះយន្តហោះត្រឡប់មកវិញ មកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយបានតេ​ទូរសព្ទ័ហៅបុរសម្នាក់ត្រូវជាសង្សារឲ្យជិះម៉ូតូមកឌុបបំណងទៅស្នាក់នៅម្តុំផ្សារកណ្តាលបានធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមទិសដៅពីលិចទៅកើត។ រហូត​មកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកពីក្រោយរួចធ្វើសកម្មភាពឆក់ការបូបស្ពាយដែលរូបគេដាក់ឱបនៅខាងមុខបានសម្រេចរួចនាំគ្នាជិះរត់គេចខ្លួនបាត់ស្រមោល។ទ្រព្យសម្បត្តិដែលត្រូវបាត់បង់នៅក្នុងការបូបនោះមានទូរសព្ទ័ម៉ាក វីវូមួយគ្រឿងនិងបាស្ព័រមួយក្បាលផងដែរ។

ក្រោយកើតហេតុជនរងគ្រោះបាននាំគ្នាជិះម៉ូតូមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បាលសង្កាត់ទឹកល្អក់១រួចនាំគ្នាត្រឡប់ទៅផ្ទះវិញដោយក្តីអស់សង្ឃឹម។

សូម​បញ្ជាក់​ថា​ ករណី​ឆក់​តាម​ដងផ្លូវ​នៅ​ខណ្ឌ​ទួលគោក​ស្ទើរ​រាល់​ថ្ងៃ​ ប៉ុន្តែ​កម្លាំង​នគរបាល​ នឹង​កម្លាំង​អាវុធ​ហត្ថ​ខណ្ឌ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ដូច​ទុក​បណ្ដោយ​អោយ​ជន​ល្មើស​ប្រព្រឹត្តិ​យ៉ាង​រលូន​មិន​ប៉ះពាល់​ដល់​អាជ្ញាធរ​បន្តិច​៕ខុងមីង​

Leave a Reply

Your email address will not be published. Required fields are marked *