ជនជាតិ​ចិន​ស្រវឹង​ស្រា​បើក​រថយន្ត​បុក​ឃឿន​ពុះ​ចែក​ទ្រូង​ផ្លូវ​ខូច​អស់​ចំនួន​មួយ​ផ្ទាំង

ភ្នំពេញ​៖ជន​ជាតិ​ចិន​ម្នាក់​ស្រវឹង​ស្រា​បើក​រថយន្ត​បុក​ឃឿន​ពុះ​ចែក​ទ្រូង​ផ្លូវ​ខូច​​ខាត​អស់​មួយ​ផ្ទាំង​ រថយន្ត​ដាច់​កា​ឡេ​បើក​ទៅ​មុខ​មិន​រួច​ចុះពីលើ​លើ​ រថយន្ត​ឡើង​ជិះ​កង់​បី​ បាត់​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលម៉ោង​១១យប់​ថ្ងៃ​ទី​១ខែសីហា​ឆ្នាំ​២០១៨​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ ទុលមុខ​ ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ពោធិ៍​ចិន​តុង​ដែល​ស្ថិត​នៅ​ភូមិ​ក្បាល​ដំរី​២សង្កាត់​កាកាប​២​ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​។

រថយន្ត​បង្ក​ម៉ាក​ស្តារិច​ពណ៌​​ទឹក​ប្រាក់​ពាក់ស្លាកលេខ​ កំពង់​ស្ពឺ​ 2B.1260​បើក​បរដោយ​ជនជាតិ​ចិន​ម្នាក់​ ក្នុង​ស្ថាន​ភាព​ស្រវឹង​បើក​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​និយាយ​ថា​ នៅ​មុនពេល​កើតហេតុ​គេឃើញ​រថយន្ត​ជនជាតិ​ចិន​ខាងលើ​បើក​បរ​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ក្នុង​ស្ថាន​ភាព​ស្រវឹង​ហើយ​បើក​យ៉ាង​លឿន​ លុះបើក​មកដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​រថយន្ត​ខាង​លើ​បាន​រ៉េចង្កូត​ទៅ​ផ្នែក​ខាង​ឆ្វេង​ ហើយ​បាន​បុក​ឃឿន​ពុះ​ចែក​ទ្រូង​ផ្លូវ​ខ្ទៀត​ចេញ​ពី​កន្លែង​ចា​ស់​ អស់​ចំនួន​ផ្ទាំង​ ចំណែក​រថយន្ត​បង្ក​ខាងលើ​បាន​បែក​ពោង​ការ​ពារ​សុវត្ថិភាព​ ហើយ​ជន​ជាតិ​ចិន​ខាងលើ​បើក​រថយន្ត​ ពាក់​ខ្សែ​ក្រវាត់​ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ជនជាតិ​ចិន​ខាងលើ​ ក្បាល​បោក​កញ្ចក់​ខាង​មុខ​ បណ្តាល​ឲ្យ​បែក​ កញ្ចក់​សំណាង​ល្អ​រង​របួស​ស្រាល​។ ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា​ខណះពេល​ភ្លាមៗ​នោះ​ ជនជាតិ​ចិន​ខាងលើ​ បំរុង​បើក​ចេញ​ពី​កន្លែង​កើត​ហេតុ​ តែ​រថយន្ត​ខាង​លើ​ បាន​ដាច់​កា​ឡេ​បើក​ទៅ​មុខ​មិន​រួច​ ក៏​ចុះ​ពី​លើ​រថយន្ត​ហើយ​ឡើង​រ៉ឺម៉កកង់បី​គេច​ខ្លួន​បាត់​ដោយ​ទុក​រថយន្ត​នៅ​កន្លែង​កើត​ហេតុ​។

ក្រោយ​ពេល​កើតហេតុ​បាន​ប្រមាណ​ជិត​មួយ​ម៉ោង​ ទើប​មាន​ នគរបាល​ប៉ុស្តិ៍​ម្នាក់​ហើយ​បាន​រាយការណ៍​ទៅ​ជំនាញ​ផ្នែក​សណ្តាប់​ធ្នាប់​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែនជ័យ​ដើម្បី​វាស់​វែង​និង​ស្ទូច​យក​ទៅ​រក្សា​ទុក​រងចាំ​ការ​ដោះស្រាយ​៕សែន​ជ័យ​

Leave a Reply

Your email address will not be published. Required fields are marked *