ក្រុមហ៊ុនជីកខ្សាច់ប្រទះ​ឃើញគ្រាប់​បែក​ ប្រភេទ MK82 មិនទាន់ផ្ទុះមួយគ្រាប់កប់ក្នុងដី​

ខេត្ត​កំពង់ឆ្នាំ​ង ៖ គ្រាប់​​បែក ធុ​ន​ធំ​​មួយ​​គ្រា​ប់ ត្រូ​វ​បា​ន​ក្រុ​ម​​ហ៊ុន ជីក​យក​​​ខ្សាច់​ ប្រ​ទះ​​ឃើញ និ​ង​បា​ន​ដឹកយកម​ក​​ជូន​​ស​មត្ថ​កិច្ច បង្ក​ការ​​ភ្ញាក់​​ផ្អើល នៅ​​ថ្ងៃ​ទី១ ខែ​​សី​ហា ឆ្នាំ​២​០១៨ នៅ​ចំណុ​​ច​ក្រុ​ម​ហ៊ុន ជីក​យក​​ខ្សាច់​ មួយ​​ក​ន្លែង ស្ថិត​នៅ​ចំ​ណុច ភូមិ​បឹង​កក់ ឃុំលង្វែក ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំ​ង ។

សមត្ថកិច្ចនគរបាលស្រុក​កំពង់ត្រឡាច បាន​ឲ្យ​ដឹងថា មុន​ពេល​កើត​ហេតុ ខាង​ក្រុម​ហ៊ុន ជីកយក​ខ្សាច់មួយកំពុងជីកខ្សាច់នៅចំណុចខាងលើ ស្រាប់តែ​ បាន​ប្រទះ​ឃើញគ្រាប់​បែកទម្លាក់ពីលើយន្តហោះមួយគ្រាប់កប់​ក្នុង​ដី​ខ្សាច់​ ក៏ បាន​រាយការណ៍និងដឹកយក ទៅ​សមត្ថកិច្ចនគរ​បាល​ប៉ុស្តិ៍ តែនគរបាលមិន​ហ៊ាន​ទទួល ​ក៍​ដឹក​យក ទៅ​ឲ្យ នគរបាល​ស្រុក តែក៍​នៅមិន​ហ៊ាន ទទួលទៀត ទើប​នាំ​គ្នា នាំ​យកមក ប្រគល់​អង្គភាពស៊ី​ម៉ាក់តែម្តងទៅ ។

មន្ត្រី​ជំនាញ ខាង​ស៊ី​ម៉ាក់ បាន​ឲ្យ​ដឹងថា គ្រាប់​បែក​ខាង​លើ  ប្រភេទ MK82 កប់ដី​មិន​ទាន់់ផ្ទុះ នៅ​ឡើយ នៅ​ពេល​ខាង​លោក បាន​ទទួល​ដំណឹង បាន​ប្រាប់​ទៅ មន្ត្រី​នគរបាល នៅ​តាម​មូលដ្ឋាន ឲ្យស្ទាក់​ពួក​គាត់ ឲ្យឈប់ នៅ​ត្រងម្តុំដីវាល ភូមិ​សូវង្ស ឃុំតាជេស  ព្រោះ​ពួកគាត់ ដឹក​យកមកឲ្យស៊ីម៉ាក់នេះ មិន​មាន​បច្ចេកទេស ដឹក​នោះ​ឡើយ អាច​មាន​បញ្ហា​។

លុះពេលក្រុម​មន្ត្រី​ស៊ី​ម៉ាក​ជួប ក៍​បាន​​លើក​ដាក់លើរថយន្ត និង​នាំ​យកមក​រក្សា​ទុក នៅ​កន្លែង​សុវត្ថិភាព ក្នុង​មជ្ឈ​មណ្ឌល កំ​ចាត់​មីន ស៊ី​ម៉ាក់ ខេត្ត​កំពង់ឆ្នាំ​ង នៅ​វេលា​ម៉ោង ៧យប់ ថ្ងៃ​ដ​ដែល ដើម្បី​ធ្វើ​ការ​ទៅ​តាម​បច្ចេកទេស ។

ពាក់ពន្ធ័​ករណី ខាង​លើ​នេះ  មន្ត្រី​ជំនាញ ស៊ី​ម៉ាក់ បាននិយាយថាគ្រាប់មួយគ្រាប់នេះ ជាគ្រាប់បែកទម្លាក់ពីលើយន្តហោះក្នុងសម័យសង្គ្រាមមកម្ល៉េះ ។ ជាមួយគ្នានេះដែរ អង្គការ ស៊ីម៉ាក់បាន​អំពាវនាវ ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ នៅ​គ្រប់ មូលដ្ឋាន​ទាំង​អស់ បើសិនជា ជួប​ប្រទះ គ្រឿង​យុទ្ធភណ្ឌ មិន​ទាន់​ផ្ទុះ ដូច​ករណី​ខាង​លើ សូម​កុំ​ប៉ះពាល់ឲ្យ​សោះ មេត្តា​ឆាប់ រាយការណ៍​បន្ទាន់ មក​មន្ត្រី​មូលដ្ឋាន និង ជំនាញ​ស៊ី​ម៉ាក់ ទៅយកចៀសវាងមានគ្រោះថ្នាក់ ជាយថាហេតុ ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *