បុរសជនជាតិថៃម្នាក់ចងកសម្លាប់ខ្លួនក្នុងផ្ទះសំណាក់មិនដឹងមូលហេតុ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីមាន បុរស​​ម្នា​ក់ជា​បុ​គ្គ​លិក​​អ​ន​ឡា​ញ៍ ផែ​រា​មិក ដែល​​មា​ន​​ទី​​តាំង ក្នុង​តំ​បន់ កា​​ស៊ី​​ណូ ផ្កា​យ៥ បាន​​ច​ងក​​ស​ម្លាប់​ខ្លួន ត្រូវ​​​សាច់​​ញា​តិ ប្រទះ​​​ឃើ​ញ កាល​ពី​វេលា​ម៉ោ​ង ៨​​និង​​២០នា​ទីយប់ ថ្ងៃ ពុធ ៥ រោច ខែ ទុតិយាសាឍ  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃ​ទី១ ខែ​​សីហា ឆ្នាំ​​២០១៨ នៅ​​ផ្ទះ​ជួល យី​ហោ សាសា  បន្ទប់​លេខ​៣០៧ ជាន់​០៤ ស្ថិត​ក្នុង បុរីដួងចន្ទ័ ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ។

សមត្ថកិច្ច នគរបាលក្រុងប៉ោយប៉ែតបាន​ឲ្យ​ដឹងថា សាកសព​ឈ្មោះ នុបផារ៉ាត់ សិរីបុត្រថាវទ្ស ភេទ​ប្រុស អាយុ ២៧ឆ្នាំ ជន​ជាតិ​ថៃ មាន​មុខ​របរ ​បុគ្គលិក​អនឡាញ ផែរាមិក ទី​តាំង​ក្នុង​តំបន់ កា​ស៊ី​ណូ ផ្កាយ៥ ។ ការធ្វើអត្តឃាតរបស់បុរសនេះមិនត្រូវបានគេដឹងថាបណ្តាលពីមូលហេតុ អ្វីនោះទេ ។

តាម​ការ​បំភ្លឺ របស់​បងប្អូនជីដូន​មួយ ឈ្មោះ សុរិយា នឿងខាំធី ប្រុស​អាយុ ២៥ឆ្នាំ ជន​ជាតិ ថៃ ស្នាក់​បន្ទប់​ជា​មួយ​គ្នា បាន​ឲ្យ​ដឹងថា មុន​ដំបូង ខ្លួន​នៅ​កន្លែង​ធ្វើ​ការ ហើយ​ត្រូវ​មក​ទិញ​បាយ ឲ្យបុគ្គលិក​ហូប នៅ​ម៉ោង ៧យប់ ហើយ​ខ្លួន​គិត​ថា មកសួរ​ឈ្មោះ នុបផារ៉ាត់ សិរីបុត្រថាវង្ស ថាតើ​ចង់​ហូបអី ចាំ​ពេល​ខ្លួន ចេញ​ពី​ធ្វើ​ការ ទិញ​មក​អោយ​តែ​ម្តង ព្រោះ​មិន​ចាំបាច់ ចុះ​មក​ទិញ​ទៀត។ លុះពេល​ចូល​ដល់ ក្នុង​បន្ទប់ ឃើញ​ជនរង​គ្រោះ ឈរ​នៅ​ក្បែរ​ទូ មិន​ចាប់​អារម្មណ៍ តែឃើញ​មាន​ខ្សែ​ជាប់​និង​ក ក៍ដោះជនរង​គ្រោះ បី​យកមក​ដាក់ នៅ​លើពូក ហើយ​ស្រែកឲ្យគេជួយ។

ក្រោយ​មក ក៍​មាន​ប្អូនស្រី របស់​សាកសព ឈ្មោះ ជុថារ៉ាត់ សិរីពុតថាវង្ស អាយុ ២៥ ឆ្នាំ​ជន​ជាតិ​ថៃ ក៍​រត់​មក​មើល និង​បាន​រាយការណ៍ មក​អ្នក​មើល ការ​ខុស​ត្រូវ ឲ្យ​ទៅ​ប្រាប់ សមត្ថកិច្ច ​ដើម្បី​ចុះ​មក ពិនិត្យ ពុំ​មាន​ស្លាកស្នាម​អ្វី​ទេ ទើប​សន្និដ្ឋាន​ថា ជនរង​គ្រោះស្លាប់​ដោយ​ចងក សម្លាប់​ខ្លួនប្រាកដមែនហើយសមត្ថកិច្ចប្រគល់សពឲ្យ ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *