បុរសជនជាតិថៃម្នាក់ ស្លាប់ទាំងអង្គុយដូចមនុស្សនៅរស់

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ បុរស​​មានរាងស្គមកំព្រឹងម្នាក់ ត្រូវ​​បាន​​គេប្រ​ទះ​​ឃើញអង្គុយស្លាប់ ​​នៅ​​លើ​កៅ​អីដូចមនុស្សនៅរស់ បង្ក​ការ​​ភ្ញា​ក់​ផ្អើ​ល កាល​ពី​វេលា​​ម៉ោ​ង ៦​និ​ង​​៣០ នា​ទី ថ្ងៃ សុក្រ ៧ រោច ខែ ទុតិយាសាឍ  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃ​ទី៣ ​ខែ​សី​ហា ឆ្នាំ ២០១៨ នៅ​​ចំណុចចក្រោ​យ​កា​ស៊ី​​ណូ ក្រោន​ ដា​យអឹ​មិ​ន ស៊ី​​ធិ ក្នុង​ភូមិ​​ប៉ោ​យប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ។

សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតបាន​ឲ្យ​ដឹងថា សាកសព​ឈ្មោះ KOMSAN THUANGSOONGNERM ភេទ​ប្រុស ជន​ជាតិ​ថៃ កើត​នៅ​ឆ្នាំ​១៩៦៩ រស់​នៅ​ខេត្ត នគរាជសីមា ប្រទេស​ថៃ កាន់​អត្តសញ្ញាណប័ណ្ណ លេខ 3 3019000 27838 កាន់​ប៉ាស្ព័រ​លេខ AA8811956 ចូល​មក​កម្ពុជា ចុង​ក្រោយ​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ​២០១៧។

តាម​ការសាកសួរ ម្ចាស់​​ផ្ទះកន្លែងកើតហតុបាន ​ដឹងថា ជារៀង​រាល់​ថ្ងៃ គាត់​បាន​ឃើញ ជនរង​គ្រោះម្នាក់នេះតែងដើរ​កាត់ និង​ធ្លាប់ មក​អង្គុយ​លេងទីនេះ ដោយ​មានសភាពរញី រញ័រ ដូចមនុស្សកឹកអាភៀន តែគ្មានអ្នកណាដឹងថាគាត់មានជំងឺអ្វីប្រចាំកាយបានជាធ្លាក់ខ្លួនស្គម បែបនេះឡើយ ។

លុះ​ដល់​ម៉ោង ៦​និង​៣០ នាទី​ព្រឹកថ្ងៃកើតហេតុ ពេលគាត់​បើក​ទ្វារបម្រុងចេញទៅរកស៊ី ស្រាប់តែ ឃើញ​ជនរង​គ្រោះ ដើរ​ចូល​មក​អង្គុយ នៅ​លើ​កៅអីនៅមុខផ្ទះ ហើយ​មួយសន្ទុះពេលគាត់ បោសសំអាត​ផ្ទះរួច បាន​ហៅ​បុរសនេះឲ្យចេញ តែ​ឃើញមិន​កំរើក ក៏​ហៅ​គេឯងឲ្យជួយ ​មើល ទើប​ដឹងថា​បុរសនេះស្លាប់ឬើបភ្ញាក់ផ្អើលតែម្តង ។

តាម​ការ​ត្រួត​ពិនិត្យលើសពរបស់សមត្ថកិច្ចជំនាញឃើញ​ថា ជនរង​គ្រោះ មាន​សភាពស្គម ស្វិត ក្បាល​គ្មាន​របួស​ស្នាម ដៃ​គ្មាន​ស្លាកស្នាម ខ្លូនគ្មាន​ស្លាកស្នាម ជើង​គ្មាន​ស្លាកស្នាម មាន​ហូរលាមក លាយសំបោរ តាម​រន្ធគូថ ដល់​កែង​ជើង ហើយ​គ្រូ​ពេទ្យ បាន​បញ្ជាកក់​ថា ជនរង​គ្រោះ​ស្លាប់ ដោយ​សារ​ជំងឺ រលាកពោះវៀន និង​ខ្សោះ​ជាតិ​ទឹក ក៏យកទៅតម្កល់នៅក្នុង​វត្តរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *