បុរសម្នាក់ជិះម៉ូតូលឿនពេកជ្រុលទៅបុកសន្តិសុខកំពុងធ្វើដំណើរដោយស្មើជើងពីក្រោយរងរបួសធ្ងន់ទាំងពីរនាក់

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងលឿនពេកខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតបុកសន្តិសុខក្រុមហ៊ុនឯកជនម្នាក់កំពុងធ្វើដំណើដោយស្មើជើងនៅលើដងផ្លូវពីក្រោយពេញទំហឹងបណ្តាលឲ្យដួលបោកនិងថ្នល់រងរបួសធ្ងន់ទាំងសងខាង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី៤ខែសីហាឆ្នាំ២០១៨ស្ថិតនៅចំណុចមុខសកលវិទ្យាល័យមេគង្គកម្ពុជា តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០៧ពណ៏ខ្មៅពាក់ស្លាកលេខកណ្តាល1D-5575ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្តាំជ្រុលទៅបុកបុរសជាសន្តិសុខក្រុមហ៊ុនឯកជនម្នាក់កំពុងធ្វើដំណើដោយស្មើជើងនៅលើដងផ្លូវខាងមុខស្របទិសដៅគ្នាពីក្រោយពេញទំហឹងបណ្តាលអ្នកទាំងពីរដួលបោកនិងថ្នល់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹងយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់បានទំនាក់ទំនងទៅ​នគរបាល​ជំនាញចុះមកយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕​ខុងមីង​

Leave a Reply

Your email address will not be published. Required fields are marked *