រវល់តែនិយាយទូរសព្ទ័បើករថយន្តទៅបុកទ្រូងផ្លូវបាក់អស់មួយកង់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តតូយ៉ូយតាព្រូសមួយគ្រឿងរវល់តែនិយាយទូរសព្ទ័រចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់មួយកង់រថយន្តបង្កបែកកង់ខាងមុខដាច់កាឡែទៅមុខលេងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៥ខែសីហាឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្លូវ២៧១កែងនិងផ្លូវ១៥៦ ក្នុងសង្កាត់ទឹកល្អក់២​ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសម្តីម្ចាស់រថយន្តបង្កបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុរូបគាត់បើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូសសណ៌សពាក់ស្លាកលេខភ្នំពេញ2-U-3108បានធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ទិសដពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុរូបគាត់រវល់តែនិយាយទូរសព្ទ័មិនបានមើលឆ្វេងស្តាំបណ្តាលរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវដែលស្របទិសដៅគ្នាពេញទំហឹងបណ្តាលក្បានាគបាក់អស់មួយកង់ចំណែកបង្កបានជ្រុលមុខប្រមាណជាង២០ម៉ែត្របែកកង់និងដាក់កាឡែខាងមុខខាងឆ្វេងទៅមុខលេងរួចតែមិនបង្កឲ្យម្ចាស់រងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរចារណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ខុងមីង​

Leave a Reply

Your email address will not be published. Required fields are marked *