ស្រ្តីម្នាក់ដេកស្លាប់ក្នុងបន្ទប់ដោយមិនដឹមូលហេតុ

ភ្នំពេញៈ ស្រ្តីម្នាក់គេងស្លាប់នៅក្នុងបន្ទប់ដោយមិនដឹងមូលហេតុ ធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៩និង១០នាទីយប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ស្ថិតនៅបន្ទប់ជួលលេខ៦ ជាន់ទី១ភូមិព្រៃទាទី១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សាកសពខាងលើត្រូវបានគេស្គាល់ឈ្មោះថា ឃឿន អាយុប្រហែល៤០ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅបន្ទប់ជួលលេខ៦ ជាន់ទី១ភូមិព្រៃទាទី១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពី​កន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុជនរងគ្រោះ (សព )ត្រូវប្តីចុះចោលជាង កន្លះខែមកហើយ រួចជនរងគ្រោះបានខូចចិត្តបានផឹកស្រាស ស្រាថ្នាំរាល់ថ្ងៃ។ លុះដល់ថ្ងៃកើតហេតុ មានអ្នកជិតខាង បានទៅមើលជនរងគ្រោះ (សព )នៅបន្ទប់ជួលបន្ទប់ជួលលេខ៦ ជាន់ទី១ភូមិព្រៃទាទី១ សង្កាត់ចោមចៅទី៣ ឃើញជនរងគ្រោះដេកក្បាលផ្កាប់មុខទៅទិសខាងកើត រួចកូនប្រុសជនរងគ្រោះស្រែកយំទើប ដឹងថាជនរងគ្រោះស្លាប់បាត់ទៅហើយ។

តាមការពិនិត្យ ផ្អែកទៅលើក្រុមពិនិត្យកោសល្យវិច័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញឃេីញថាជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង។

ក្រោយពីធ្វើការពិនិត្យរួចមកសពត្រូវបានប្រគល់ជូនបងប្អូនសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *