នគរបាលខណ្ឌពោធិ៍សែនជ័យចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន២នាក់

ភ្នំពេញៈ ជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ត្រូវបានកម្លាំង នគរបាលផ្នែកសន្តិសុខ និងផ្នែកប្រឆាំងគ្រឿងញៀន ព្រមទាំងផ្នែកអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ និងនគរបាលប៉ុស្តិ៍ចោមចៅ៣ បានធ្វើការស្រាវជ្រាវ និងចាប់ខ្លួនបានខណៈដែលពួកគេកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន។

ការចាប់ខ្លួនខាងលើ​នេះ​បានធ្វើឡើង កាលពីវេលាម៉ោង១រសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ នៅក្នុងភូមិព្រៃព្រីងខាងជើង២ និងភូមិជម្ពូវ័ន សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាម​ប្រភព​ប្រភពព័ត៌មាន​ពី​កម្លាំង​នគរបាលបានប្រាប់ឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ ឯក សារិន អាយុ២៩ឆ្នាំស្នាក់នៅក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅ៣ ហើយកម្លាំងឆែករកឃើញ ថ្នាំញៀនចំនួន៥កញ្ចប់តូច និងជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង ព្រមទាំងម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៨ពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ1HB-8301។ចំណែកម្នាក់ទៀតមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណទេ ហើយកម្លាំងបាន ដកហូតគ្រឿងញៀន១កញ្ចប់ធំ ម៉ូតូម៉ាកយ៉ាម៉ាហាអ៊ិចស៊ិនទ័រពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1FQ-9816 មួយគ្រឿង។បន្ទាប់មកនគរបាលបាន នាំជននេះទៅធ្វើការសាកសួរដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *