យុវជនម្នាក់សង្ស័យបែកថ្នាំយកកាំបិតនិងដំបងដើរ​កាប់បំផ្លាញម៉ូតូអ្នកដំណើរផ្អើលពេញផ្លូវ

ភ្នំពេញៈយុវជនម្នាក់ត្រូវគេសង្ស័យថាបែកថ្នាំ​បានយកកាំបិតនិងដំបងដេញកាប់គេឯងផ្អើលពេញផ្លូវនិងកាប់ម៉ូតូអោយខូចខាតចំនួន២គ្រឿង។ ករណីនេះបានកើតឡើងកាលពីម៉ោង៤និង៤០នាទីរសៀលថ្ងៃទី៥ខែសីហាឆ្នាំ២០១៨ ស្ថិត​នៅតាមបណ្តោយផ្លូវបេតុង​ក្នុង​ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាម​ប្រភព​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានអោយដឹងថាមុនពេលកើតរូបគាត់បានជិះម៉ូតូ១គ្រឿងម៉ាកឃ្លិច​ ពណ៌​សពាក់ស្លាកលេខភ្នំពេញ1FJ0469ជិះឌុបគ្នាពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុស្រាប់តែឃើញយុវជនបែកថ្នាំខាងលើដៃកាន់កាំបិតនិងដំបងដើរ​មកសំដៅមក​រក​គាត់​។ ពេលនោះជនរងគ្រោះក៏រត់ចេញពីម៉ូតូទាំងភ័យខ្លាច​ឃើញ​យុវជនដែលគេសង្ស័យថាបែកថ្នាំនោះបានយកកាំបិតកាប់ម៉ូតូបណ្តាលអោយរងការខូចខាតនិងម៉ូតូ១គ្រឿងទៀតម៉ាកសងប៊ុិច​ពណ៌​ខ្មៅពាក់ស្លាកលេខភ្នំពេញ1BN9142 រងការខូចខាតតិចទូច​បង្ក​ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះជួយអន្តរាគមន៍ចាប់ជនសង្ស័យយកមកប៉ុស្តិ៍ទឹកថ្លា។
តាម​ប្រភព​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ចប្រាប់ថា​ យុវជនបែកថ្នាំខាងលើឈ្មោះ ច៉ូវ អាយុប្រហែល២៣ឆ្នាំ ស្នាក់នៅម្តុំកន្លែងកើតហេតុខាងលើ។

អ្នកភូមិដែលធ្លាប់ស្គាល់បានអោយដឹងថាយុវជនខាងលើធ្លាប់សមត្ថកិច្ចចាប់យកទៅមណ្ឌកកែប្រែច្រើនដងហើយ​ ដោយម្តាយបង្កើតរបស់គេបានស្លាប់បាត់ទៅហើយ​ចំណែកឱពុកមានប្រពន្ធចុងហើយក៏មានសត្តិមិនល្អដែរ។

បច្ចុប្បន្នយុវជនបែកថ្នាំខាងលើកំពុង​ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតាមបណ្តឹងម្ចាស់ម៉ូតូ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *