យុវតីម្នាក់បានរត់គេចពីក្រញាំឧក្រិដ្ឋជនចាប់បង្ខាំងទុករយះពេល៣ថ្ងៃ

ភ្នំពេញ៖យុវតីសិស្សវិទ្យាលយ័ទួលអំពិលម្នាក់ត្រូវបានជនមិនស្គាល់មុខបានចាប់ញាត់ចូលរថយន្តដឹកយកទៅបង្ខាំងទុកនៅភូមិគ្រិះមួយកន្លែងមិនចាំទីតាំង។
បើតាមការរៀបរាប់ពីឪពុកបង្កើតយុវតីរងគ្រោះបានបង្ហើបអោយដឹងថាកូនស្រីរបស់គាត់មានឈ្មោះស៊ុមណាវិនអាយុ១៨ឆ្នាំជាសិស្សថ្នាក់ទី១២នៃវិទ្យាលយ័ទួលអំពិលស្នាក់នៅពាមសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញបានចេញពីផ្ទះជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥សេរីឆ្នាំ២០១៣ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1BO 9927ទៅរៀនគួរកាលពីថ្ងៃទី៣ខែសីហាឆ្នាំ២០១៨នៅវេលាម៉ោង៣និង០០នាទីរសៀល។
លុះនៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី៤ខែសីហាក៏បានទទួលទូរសព្ទ័ពីកូនស្រីគាត់និយាយបានតែ២ទៅ៣មាត់ស្រែកអោយគាត់ជួយស្រាប់តែទូរសព្ទ័បានកាត់ផ្តាច់ប្រពន្ធ័តេទៅវិញលែងចូល។
ហើយរូបគាត់ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលព្រៃសនិងអាវុធហត្ថខណ្ឌចំការមនអោយជួយអន្តរាគមន៏។
ស្រាប់តែនៅវេលាម៉ោង៦យប់ថ្ងៃទី៥ខែសីហាឆ្នាំ២០១៨រូបគាត់ក៏បានទទួលទូរសព្ទ័រោទ៏ស្រាប់តែឮសម្លេងកូនស្រីរបស់តេមកថាអោយគាត់មកទទួលនាងនៅប៉ុស្តិនគរបាលបឹងកេងកង២រូបគាត់មានអារម្មណ៏ត្រេកអរយ៉ាងខ្លាំងហើយក៏បានចេញទៅដឹកកូនស្រីរបស់គាត់ត្រលប់មកផ្ទះវិញខណះពេលបានជួបកូនស្រីគាត់បានឃើញសភាពកូនគាត់ទន់ខ្សោយនិយាយលែងចង់រួចដោយមានអាការះអស់កំលាំងទន់ខ្សោយសូម្បីអង្គុយស្ទើតែមិនចង់កើត។
ពេលដែលគាត់សួថាមានរឿងអីកើតឡើងចំពោះកូនយុវតីរងគ្រោះបានឆ្លើយថានាងត្រូវជនមិនស្គាល់មុខចាប់ញាត់ចូលរថយន្តហើយយកមកបង្ខាំងទុកក្នុងផ្ទះមួយកន្លែងដែលនាងមិនចាំកន្លែងនៅខណ្ឌចំការមនហើយក៏មានយុវតីជាង១០នាក់ដែរដែលកំពុងតែឋិតនៅបង្ខាំងទុកជាមួយនិងនាងដែរ។
ដោយយុវតីខាងលើនេះមានសំណាងបានរត់គេចផុតចេញមករួចតែម្នាក់ឯងហើយក៏បានស្រែកអោយគេជួយ។
ខណះពេលនេះទាំងកម្លាំងអាវុធហត្ថនិងកម្លាំងនគរបាលកំពុងតែបើកការស្រាវជ្រាវនិងស៊ើបអង្កេតដើម្បីរំដោះក្មេងស្រីចំនួនជាង១០នាក់ទៀតដែលកំពុងតែបង្ខាំងទុកបង្អត់បាយបង្អត់ទឹកនិងស្វែងរកចាប់ឧក្រិដ្ឋជនខាងលើមកផ្តន្ទារទោសតាមផ្លូវច្បាប់នាពេលឆាប់ៗខាងមុខនេះ៕សុភ័ក្ដ្រ​

Leave a Reply

Your email address will not be published. Required fields are marked *