រថយន្តដឹកដីបុកជាមួយរថយន្តសណ្តោងកុងតឺន័របណ្តាលអោយរងការខូចខាតសងខាង

6ACA7075-7FCD-4731-9937-6B3FDABE631C

ភ្នំពេញៈ​ រថយន្តធន់ធំចំនួន២គ្រឿងបើកបរដោយ​ខ្វះការប្រុងប្រយ័ត្ននឹងមិនចេះអធ្យាស្រ័យ​បានជ្រុលបុកគ្នាយ៉ាងពេញទំហឹងត្រង់ចំណុចផ្លូវ៣០ម៉ែត្រកែងផ្លូវទួលពង្រ​ ក្នុងសង្កាត់ព្រៃស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង​ ១១នឹង៣០នាទីព្រឹកថ្ងៃទី​ ០៦​ ខែ​ សីហា​ ឆ្នាំ​ ២០១៨​ ។
​ តាមប្រភពព័ត៌មានពីអ្នកឃើញហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្តសណ្តោងទូរកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3C 0750បើករបរធ្វើដំណើរចេញពីផ្លូវវេងស្រេងឆ្ពោះមកផ្លូវព្រៃស​ ខណៈមកដល់ចំណុចកែងផ្លូវ៣០ម៉ែត្រដោយមិនបានបន្ថយល្បឿនហើយស្របពេលដែលរថយន្តដឹកដីធន់ធំមួយគ្រឿងពាក់ស្លាកលេខកំពង់ធំ3A 2202កំពុងបោះពួយយ៉ាងលឿនក៏បណ្តាលអោយរថយន្តដឹកដីជាន់ហ្វ្រាំងមិនទាន់ជ្រុលបុកចំពាក់កណ្តាលទូរកុងតឺន័រ​ ធ្វើអោយក្បាលរថយន្តដឹកដីខ្ទេចខូចខាតផ្នែលខាងមុខទាំងស្រុងតែម្តង​ ចំណែករថយន្តសណ្តោងទូរកុងតឺន័រក៏រងការខូចខាតផងដែរ​ ប៉ុន្តែសំណាងល្អក្នុងហេតុការណ៍នេះមិនបណ្តាលអោយមានមនុស្សរងរបួស​ ។
​ ក្រោយកើតេហតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចុះវាស់វែងអូសយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ​ដង្កោរងចាំដោះស្រាយគ្នានាពេលក្រោយ៕សុភ័ក្ដ្រ​

Leave a Reply

Your email address will not be published. Required fields are marked *