រថយន្តដឹកទឹកកក បួងចង្កូតជ្រុលក្រឡាប់បោកលើសួនទ្រូងផ្លូវទាំងព្រឹក

ភ្នំពេញ ៖ រថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង ដោយបើកបរខ្វះការប្រុងប្រយ័ត្នបត់បួងចង្កូតជ្រុល ក្រឡាប់ផីងបោកទៅលើសួនទ្រូងផ្លូវ សំណាងល្អមិនគ្រោះអ្នកដល់អ្នកដទៃ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវទំនប់កប់ស្រូវ កែងផ្លូវចូលផ្សារសាមគ្គី ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។

រថយន្តជួបវាសនាអាក្រក់ខាងលើ កូរ៉េ ម៉ាកKIA ពណ៌ស 2AG-3479 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ រថយន្តទើបវិលមកពីដាក់ទម្លាក់ទឹកកកឲ្យម៉ូយនៅផ្សារសាមគ្គីវិញ បើកចេញពីផ្លូវលំលផ្សារសាមគ្គី ឡើងមកផ្លូវទំនប់កប់ស្រូវ ល្បឿនលឿន ហើយបត់ឆ្វេង បំណង់បត់ឆ្ពោះទៅជើង តែដោយសារការធ្វេសប្រហែស របស់អ្នកបើកបរ ទើបបួងចង្កូតជ្រុល បែជាទាញក្រឡាប់បោកទៅលើសួន ទ្រូងផ្លូវ បណ្តាលឲ្យរថយន្តរងខូចខាត តែសំណាងល្អមុនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ។

ក្រោយកើតហេតុ ខណៈដែល គ្រោះថ្នាក់ដោយខ្លួនឯង មិនប៉ះពាល់ ខូចខាតដល់ទ្រព្យរដ្ឋ និងប៉ះពាល់ដល់អ្នកដទៃ រថយន្តខាងលើ សមត្ថកិច្ចអនុញាតិឲ្យ ម្ចាស់រករថយន្តស្ទូចមកលើកយកទៅជួសជុលដោយខ្លួនឯង ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *