



ខេត្តត្បូងឃ្មំ៖ មនុស្សប្រុសស្រី២នាក់ស្រវឹងស្រាយកគ្រាប់បែកមកលេងសើចបណ្ដាលឲ្យផ្ទុះស្លាប់ខ្ទេចសុះសាច់។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល១៤:៣០នាទីរសៀលថ្ងៃទី០១ខែមករ៉ាឆ្នាំ២០១៧ស្ថិតនៅភូមិត្របែកឃុំមេមុតស្រុកមេមុត។
ជនរងគ្រោះទី១ដែលស្លាប់បាត់បង់ជីវិតនោះឈ្មោះ សូ ណាក់ ភេទស្រីអាយុ៤១ឆ្នាំនឹងទី២ឈ្មោះ សំសារ៉ាក់ ហៅ ជា ភេទប្រុសអាយុ៥៥ឆ្នាំស្នាក់នៅភូមិកើតហេតុខាងលើជាមួយគ្នា។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះសំ សារ៉ាក់ហៅជា ស្រវឹងស្រាជោកបានយកគ្រាប់បែកមួយគ្រាប់ហើយជិះមូតូម៉ាកសេរ៉ូសពណ៌ក្រហមលាយខ្មៅមកឈប់នៅមុខផ្ទះកើតហេតុហើយបានជួបឈ្មោះខុញ ខាភេទប្រុសអាយុ៤៣ឆ្នាំរួចសួររកទូរស័ព្ទរបស់ខ្លួនហើយឈ្មោះខុញ ខាបានឆ្លើយថាមិនដឹងទេ។បន្ទាប់មកជនរងគ្រោះឮដូច្នោះបានជិះម៉ូតូចេញទៅយកគ្រប់បែកមកញ៉ុកដាក់ក្នុងទ្រូង ឈ្មោះ ខុញ ខាបណ្តាលអោយផ្ទះុស្លាប់២រងរបួសជាច្រើននាក់។
បច្ចុប្បន្ននេះសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕សារ៉េត