នគរបាល​ប៉ុស្តិ៍​ចោមចៅ២ឃាត់ខ្លួនបុរសម្នាក់ករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិ

ភ្នំពេញៈ នៅថ្ងៃទី0៨ ខែសីហា ឆ្នាំ២០១៨ នៅ វេលាម៉ោង៣និង៣០នាទីព្រឹក ស្ថិតនៅចំណុច ផ្ទះលេខ១៦៨ ផ្លូវលំ ក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។សម្ថិតកិច្ចប៉ុស្តិ៍បានចុះឃាត់ខ្លួន ជនសង្ស័យ ម្នាក់ករណីគាស់ផ្ទះរបស់ប្រជាពលរដ្ឋបំណងលួចទ្រព្យសម្បត្តិ ដែល មាន ឈ្មោះ ប៉េស យៀង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួល សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ក្រុងភ្នំពេញ ។ចំណែក ជនរងគ្រោះ ឈ្មោះ កែវ សុវណ្ណារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុ ។
ក្រោយយពីធ្វើរការឃាត់ខ្លួនបានដកហូត វត្ថុតាងបានដូចជា សោសូលិច ១ ដែលជនសង្ស័យ ឆ្កឹះរួច ដែកអុីណុក សម្រាប់ហាលខោអាវ ចំនួន២ ដែលជនសង្ស័យប្រើសម្រាប់ ថ្ពក់ទាញ លួចទ្រព្យសម្បត្តិ ទូរស័ព្ទដៃ អុិនចុចពិល ពណ៌ស 01 គ្រឿង ។
តាមប្រភពពត័មានពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈដែលជនរងគ្រោះ កំពុងដេកលក់ នៅវេលាម៉ោង៣និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ត្រូវបាន ប្អូនស្រី ដែលដេកនៅបន្ទប់ផ្សេង មកដាស់ហៅប្រាប់ ថាមានចោរចូលផ្ទះ ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ ពេលនោះជនរងគ្រោះ ទៅអើតមើលតាមប្រឡោះទ្វារ ក៏ឃើញជនសង្ស័យ កំពុងធ្វើសកម្មភាព លួច រត់ទៅបើកទ្វារចេញក្រៅ តែជនសង្ស័យចងទ្វារជាប់ពីក្រៅ ទើបស្រែកហៅអ្នកជិតខាង ឲ្យជួយស្រាយទ្វារ ផ្អើលអ្នកជិតខាងនាំគ្នា ដេញចាប់ជនសង្ស័យបានតែម្តង រួចប្តឹងប៉ូលីស នាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍នគរបាល ចោមចៅ២តែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងក៏សាងសំណុំរឿងបញ្ជួនទៅកម្លាំងជំនាញដើម្បីចាត់ការបន្ត៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *