មេឃ​ភ្លៀង​រលឹម​លួច​ឡើង​លើ​ផ្ទះ​គេ​ប្រជាពលរដ្ឋ​ស្មាន​ថា​ចោរ​វាយ​បែក​ក្បាល



ភ្នំពេញ​ ៖​ បុរស​មាន​សតិ​មិន​ប្រក្រតី​ម្នាក់​ ពេល​មេឃ​ភ្លៀង​រលឹម​ដោយ​រងារ​ពេក​បាន​លួច​ឡើង​លើផ្ទះ​គេ​ប្រជាពលរដ្ឋ​ ស្មាន​ថា​ជា​ចោរ​ គេ​ចាប់​បាន​វាយ​ បែក​ក្បាល​ ហើយបញ្ជូន​អោយ​ សមត្ថកិច្ច​ ទើបដឹង​ថា​ ជា​មនុស្ស​ មាន​សតិ​មិន​ប្រក្រតី​ ហើយ​សមត្ថកិច្ច​បាន​អោយ​ទៅ​វិញ​ភ្លាមៗ​ផងដែរ​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលម៉ោង​ ៧នឹង​៣០នាទី​យប់​ថ្ងៃ​ទី​៧ខែ​សីហា​ឆ្នាំ​២០១៨​ នៅ​ផ្ទះ​ល្វែង​មួយ​កន្លែង​ ជាប់ផ្ទះ​លោក​មេ​ភូមិ​ តាងួន២​ ដែល​ស្ថិត​នៅ​ភូមិ​ តាងួន​២​ សង្កាត់​កាកាប​២ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​។

ជនសង្ស័យ​ដែល​មាន​សតិ​មិន​ប្រក្រតី​ខាង​លើ​ ដែល​ មិន​បាន​ស្គាល់​ឈ្មោះ​ អាយុ​ ប្រមាណ​ជាង​២០ឆ្នាំ​ មធ្យោបាយ​ ថ្មើរជើង​។

តាមប្រភព​ពត៌មាន​ពី​ លោក​មេ​ភូមិ​ តាងួន២​ បាន​អោយ​ដឹង​ថា​ នៅមុនពេលកើតហេតុ​នៅ​ពេល​ល្ងាច​មិនចាំម៉ោងពេល​មិន​ទាន់​មាន​ភ្លៀង​​ដោយឃើញ​ជន​សង្ស័យ​ឈរ​ក្បែរ​ផ្ទះ​របស់​គាត់​ដែរ​ លុះនៅពេលមាន​ភ្លៀង​រលឹម​ស្រិច​ៗ​ ដោយ​បាន​បាត់​ ជនសង្ស័យ​ខាង​លើ​ដែរ​ បន្ទាប់​មក​ស្រាប់​តែ​ លឺ​ដំណឹង​ថា​ មាន​ជនសង្ស័យ​ឡើង​លើ​ផ្ទះនៅជាន់ទី១រត់​រំលងពីមួយទៅមួយ​ ដែល​ជា​ផ្ទះ​ ជាប់នឹង​ផ្ទះ​របស់​គាត់​ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ ស្មានថា​ជា​ចោរប្រជាពលរដ្ឋ​បាន​វាយ​បណ្តាល​ឲ្យ​បែក​ក្បាល​ ឈាម​ហូរ​ ស្រោច​តែ​មិន​ជា​ធ្ងន់ធ្ងរ​ឡើយ​ លោក​មេ​ភូមិ​ ខាង​លើ​ បាន​បន្តទៀត​ថា​ នៅ​ពេល​ ភ្លាមៗ​ គាត់​បាន​ជួយ​ឃាត់​ កុំ​ឲ្យ​ប្រជាពលរដ្ឋ​វាយ​ដែរ​តែ​មិន​ឈ្នះ​ ហើយ​ បាន​ប្រគល់​អោយ​ សមត្ថកិច្ច​ ដើម្បី​សួរនាំ​។ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​និយាយ​ថា​ ដោយ​សារ​តែ​ប្រជាពលរដ្ឋ​ ខឹង​ ខ្លាំង​ពេក​ ព្រោះ​ ទី​តាំង​ខាងលើ​ សំបូរ​ចោរ​លួចនឹង​ចោរ​គាស់​ បន្ទប់​ តែង​តែង​លួច​ជា​ញឹកញយ​។

ក្រោយពេលកើតហេតុសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលកាកា១ប៉ុន្តែជនសង្ស័យសភាពមិនប្រក្រតី​ បន្ទាប់មកសមត្ថកិច្ចបានឲ្យជនសង្ស័យខាងលើត្រឡប់ទៅវិញភ្លាមៗផងដែរ៕​សែន​ជ័យ​

Leave a Reply

Your email address will not be published. Required fields are marked *