កម្លាំង​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​ឃាត់ខ្លួនជនសង្ស័យ២នាក់មុខសញ្ញាលួចប្លន់និងជួញដូរថ្នាំញៀន៩កញ្ចប់


ភ្នំពេញ៖ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិភ្នំពេញថ្មីឃាត់ខ្លួនក្រោយឆែកឆេររកឃើញថ្នាំញៀននិងសោរអក្សតេ២ឈុតលាក់ទុកក្នុងកាបូបស្ពាយទុកធ្វើសកម្មភាពលួចកាត់ករតកម៉ូតូណាដែលម្ចាស់ចតទុកប្រហែស។ ករណីឃាត់ខ្លួនជនសង្ស័យទាំងនាក់ខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃទី៨ខែសីហាឆ្នាំ២០១៨ស្ថិតនៅកន្លែងលាងម៉ូតូមួយកន្លែងនៅផ្លូវលេខ១៩៨២ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

តាមប្រភពព័ត័មាន​ពី​លោក​ គួច​ សុភា​ នាយ​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​បានអោយដឹងថា​ មុនពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ​កម្លាំង​នគរបាល​ប៉ុស្តិ៍​របស់​លោក​បាន​ធ្វើ​ការ​តាមដាន​ស្រាវជ្រាវ​និង​ល្បាត​យ៉ាង​ល្អិតល្អន់​គ្រប់​ទីកន្លែង​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ ស្រប​ពេល​នោះ​រូប​លោក​ផ្ទាល់​បាន​យក​ម៉ូតូ​ទៅ​លាង​សម្អាត​ ស្រប​ពេល​ជនសង្ស័យខាង​លើ​យកម៉ូតូទៅលាង​ដែរ​។ ខណៈ​នោះ​លោក​(មេ​ប៉ុស្តិ៍​)មើលមុខជនសង្ស័យចេះអៀនងាកមុខចេញរហូតធ្វើអោយមានការសង្ស័យក៏ហៅកម្លាំងបន្ថែមសុំធ្វើការឆែកឆេរកាបូបជនសង្ស័យរកឃើញថ្នាំញៀនចំនួន៩កញ្ចប់សោរសម្រាប់ធ្វើសកម្មភាពកាច់កម៉ូតូ២កំផ្លេរអត្តសញ្ញាណបណ្ណ័២សន្លឹកកាតគ្រីម៉ូតូ១សន្លឹកក៏​ឃាត់​ខ្លួន​យក​ប៉ុស្តិ៍​រដ្ឋ​បាល​ភ្នំពេញ​ថ្មី​តែ​ម្ដង​។

តាមប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ជនសង្ស័យទាំង២នាក់ខាងលើទី១៖ឈ្មោះ​ សុខ​ លី​ អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដនិងទី២៖ឈ្មោះ​ ហួ​ សិលា​ អាយុ៣០ឆ្នាំមុខរបរអ៊ុតកញ្ចក់​ស្នាក់​នៅ​ភូមិ​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សីកែវ​។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធិ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *