រថយន្តហាយឡែនឌ័របើកលឿនរ៉េច​ង្កូត ធ្លាក់ប្រឡាយទឹកស្អុយ​ រងការខូចខាត

ភ្នំពេញ​៖ យុវជន ២នាក់បើករថយន្តម៉ាកហាយឡិនឌ័រមួយគ្រឿងបើករវល់ជជែកគ្នា​បានពារផ្លូវបេតុង បានផ្លាត​ ធ្លាក់ប្រឡាយទឹកស្អុយរង​ការ​ខូចខាត​ធ្ងន់​ធ្ងរ​តែ​មិន​មាន​រង​របួស​ដល់​អ្នក​បើកបរ​ឡើយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង ៣០នាទីយប់​ថ្ងៃ​ទី​៧ខែ​សីហា​ឆ្នាំ​២០១៨​ តាម​បណ្ដោយ​ផ្លូវ​ ជាតិ​លេខ​៤​ទល់​មុខ​ បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ និង​ទល់មុខ​ សាលា​ក្តី​ខ្មែរ​ក្រហម​ ដែល​ស្ថិត​នៅ​ភូមិ​ ត្រពាំង​ទួល​ សង្កាត់​កំបូល​ ខណ្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ​។

រថយន្ត​រងគ្រោះ​ម៉ាក​ ម៉ាកហាយឡិនឌ័រពណ៌​ទឹក​ប្រាក់​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2AQ.9709បើកបរ​ដោយ​បុរស​២នាក់​ក្នុង​ទិស​ដៅ​ពី​ លិច​ទៅកើត​ក្នុង​ល្បឿន​យ៉ាង​លឿន​។

តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថានៅមុនពេលកើតហេតុពួកគាត់បានបើកបររថយន្តខាងលើក្នុងទិសដៅពីលិចទៅកើតក្នុក្បឿន​មធ្យម​​ លុះបើកមកដល់ចំណុចកើតហេតុដោយមានការដ្ឋានមួយដែលកំពុងសាងសង់ថ្មីតែពុំមានដាក់​ចំនាំងផ្លាត​ឡើយ​ ហើយ​រថយន្ត​របស់​គាត់​ បានលើ​បេតុង​ថ្មី​ តែ​ហាម​ មិន​ស្មើ​គ្នា​ បាន​ផ្លាត​ទៅ​ផ្នែក​ខាង​ឆ្វេង​ ហើយ​នៅ​ពេល​នោះ​ដែរ​ដោយ​មាន​ភ្លៀង​រលឹម​ស្រិច​ៗ​ផង​នោះ​ រថយន្ត​បាន​រអិល​ធ្លាក់​ចូល​ ក្នុង​ ប្រឡាយ​ទឹក​ស្អុយ​ លិច​ពាក់​កណ្ដាល​ រថយន្ត​ តែ​មិន​បង្កអោយ​មាន​រង​របួស​នោះ​ឡើយ​ សូម្បី​ ខ្លួន​ប្រាណ​របស់​ ពួក​គាត់​ ពុំមាន​ ទទឹក​ខ្លួន​ដែរ​ ព្រោះ​នៅ​ពេល​ភ្លាមៗ​ ពួកគាត់​បាន​ឡើង​លើ​ តាម​កញ្ចក់​រថយន្ត​ ក៏ប៉ុន្តែ​ ប្រ​ជា​ពលរដ្ឋ​ ម្នាក់​ បាន​ បញ្ជាក់​ប្រាប់​ថា​ រថយន្ដ​ខាង​លើ​ បើក​ល្បឿន​លឿន​ណាស់​ ទើប​ ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​បែបនេះ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តខាងលើបានហៅរថយន្តស្ទូចដើម្បីស្ទូចចេញពីកន្លែងកើតហេតុនិងយកទៅដាក់ការាស់ដើម្បីជួសជុលខ្លួនឯង៕សែន​ជ័យ​

Leave a Reply

Your email address will not be published. Required fields are marked *