ឆក់ឥតល្ហែ! ឆក់កាបូបមិនបានសម្រេចបណ្តាលឲ្យមួយគ្រួសាររងរបួសធ្ងន់ស្រាលប្រុសស្រី៣នាក់ នៅខណ្ឌសែនសុខ

ភ្នំពេញ៖ ក្រុមគ្រួសារប្តីប្រពន្ធនិងកូនប្រុសតូចម្នាក់ជិះម៉ូតូមួយគ្រឿចេញពីផ្ទះបងប្អូនត្រូវសង្ស័យពីនាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបស្ពាយកូនសំរាប់ទៅរៀនរា់ថ្ងៃមិនបានសម្រេចបណ្តាលឲ្យដួលបោកនិងរងរបួសប្តីធ្ងន់ចំណែកប្រពន្ធនិងកូនរងរបួសបែកមុខមាត់និងរលាត់ដៃជើង។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១០-៥០នាទីយប់ថ្ងៃទី៧ខែសីហាឆ្នាំ២០១៨ស្ថិតនៅចំណុចលើស្ពានអាកាសសង់ថ្មីផ្សារដីហុយ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះប្តីមានឈ្មោះសេង វណ្ណះ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមន្ត្រីប៉ូសិីស(រងរបួសធ្ងន់) ស្នាក់នៅ ផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។

តាមប្រភពព័មានពីស្រ្តីជាប្រពន្ធបានឲ្យដឹងថា មុនកើតហេតុគ្រួសាររបស់គាត់មានគ្នាប្រុសស្រី៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាក់ហុងដាឌ្រីនសង់ស៊េរី០១៣ពណ៏ពាក់ស្លាកលេខស្វាយវៀង1B-2473ទើបនិងចេញពីផ្ទះបងប្អូននៅម្តុំមន្ទីពេទ្យកូរ៉េនៅម្តុំពោធិចិនតុង ខណ្ឌពោធិសែនជ័យ បានធ្វើដំណើតាមបណ្តោយផ្លូវសហពន្ធ័រុស្សីទិសដៅពីលិចទៅកើតបំណងត្រឡប់ទៅផ្ទះលុះមកចំណុចកើតហេតុខាងលើមិនទាន់ដល់ផ្ទះផងស្រាប់តែលេចមុខជនសង្ស័យពីនាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកបានមកពីក្រោយរួចធ្វើសកម្មភាពឆក់កាបូបស្ពាយដែលកូនគាត់សំរាប់ស្ពាយទៅរៀនរាល់ថ្ងៃដាក់នៅក្នុងកំព្រងនៅរានម៉ូតូខាងមុខមិនសម្រេចរួចប្តីរបស់គាត់ឃើញបានលើកជើងធាក់មួយជើងបណ្តាលដួលម៉ូតូខ្លួនឯងបោកនិងថ្នល់រងរបួសប្តីធ្ងន់ត្រូវបានរថយន្តសង្គ្រោះក្លីនីកមហានគរដឹកយកទៅសង្គ្រោះភ្លាមៗចំណែកគាត់ជាប្រពន្ធនិងកូនប្រុសតូចរងរបួសបែកមុខនិងរលាត់ដៃជើង។រីឯជនសង្ស័យនាំគ្នាជិះម៉ូតូគរចខ្លួនបាត់ស្រមោល។

ក្រោយកើតសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លារងចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ដើម្បីយកត្រឡប់ទៅផ្ទះវិញ៕ខុងមីង​

Leave a Reply

Your email address will not be published. Required fields are marked *