នគរបាល​ខណ្ឌពោធិ៍សែនជ័យ​បើកយុទ្ធនាការទ្រង់ទ្រាយធំឃាត់យុវជន១៧នាក់​​ មក​ពិនិត្យ​ទឹក​នោម​

 

 

ភ្នំពេញ៖ក្រោយ​ពី​ស្ដាប់​ការ​ប្រជុំ​របស់​ថ្នាក់​ដឹកនាំ​នៃ​ក្រសួង​មហាផ្ទៃ​រួច​មក​នៅយប់ថ្ងៃទី១ ខែ​មករាឆ្នាំ​២០១៧ កម្លាំង​នគរបាល​ខណ្ឌពោធិ៍​សែនជ័យដោយមានការបញ្ជារពីលោក​វរៈ​សេនី​យ៍​ឯក​ យឹម​ សារ៉ាន់​ អធិការ​ខណ្ឌ​ពោធិ៍​សែនជ័យ​ដឹកនាំផ្ទាល់ពីលោកម៉ន វុទ្ធី​អធិការរងទទួលបន្ទុកផ្នែក​ព្រហ្ម​ទណ្ឌ​បាន​ចុះ​ទៅ​បង្ក្រាបទប់​ស្កាត់​លក្ខណៈ​ទ្រង់ទ្រាយធំដើរប្រមូលក្មេងទំនើងដែលអង្គុយ​លេងតាមមុខក្លឹប ផ្លូវសារធារណៈ​ជាពិសេស នៅតាមបណ្តោយផ្លូវវេងស្រេង។​រហូត​ដល់​ចាប់​ឃាត់បានបន្តបន្ទាប់ចំនួន១៧នាក់ ដកហូតបានថ្នាំញៀន ៣កញ្ចប់ ដាវសាំម៉ូរៃ១ដើម ឧបរណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយ​ចំនួន​ រួមកនឹង​ម៉ូតូ​៩គ្រឿងនាំយកមកកាន់ផ្នែកជំនាញព្រហ្មទណ្ឌដើម្បីធ្វើតេសទឹកនោមរកសារធាតុញៀន ជាលទ្ធផលក្នុងចំណោម១៧នាក់ មាន៦នាក់មិនមានផ្ទុកនូវសារធាតុញៀន​កម្លាំង​នគរបាល​ខណ្ឌពោធិ៍​បានដោះលែងអោយ
ត្រឡប់ទៅផ្ទះវិញ។ដោយឡែកជនដែលនៅសេសសល់បានឃុំខ្លួនបណ្តោះអាសន្នរងចាំវិធាការចាត់ការបន្តទៀត៕​សិរសា​

 

Leave a Reply

Your email address will not be published. Required fields are marked *