រថយន្តដឹកដែកបើកលឿនដូចហោះបុករះម៉ូតូ២គ្រឿងបន្ត​ជ្រុលទៅបុកបង្គោលភ្លើងបាក់អស់១ដើមនិងជញ្ជាំងផ្ទះរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖រថយន្តដឹកដែកមួយគ្រឿងបើកលឿនដូចហោះព្រហើនមិនគោរពភ្លើងស្តុបបើកបុករះម៉ូតូច២គ្រឿងនិងបុកបង្គោលភ្លើងបាក់អស់មួយដើមថែមទាំងខូចខាតផ្ទះប្រជាពលរដ្ឋថែមទៀតផង។ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៏ដែលបង្ករអោយមានការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៩ខែសីហាឆ្នាំ២០១៨នៅចំនុចស្តុបផ្លូវបំបែកផ្សាថ្នល់បត់ផ្លូវ២១៧ភូមិខ្វាសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុរថយន្តដឹកដែកមួយគ្រឿងពាក់ស្លាកលេខព្រះសីហនុ 3A 3837ពណ៌​ខៀវខាងលើនេះបានដឹកដែកចេញពីក្រុងតាខ្មៅឆ្ពោះមកម្តុំស្ពានដែកចំការដូងលុះដល់ចំនុចភ្លើងស្តុបនៅចំនុចកើតហេតុខាងលើដោយអ្នកបើកបរបើកប្រញាប់មិនគោរពភ្លើងស្តុបបន្ថែមល្បឿនបុករះនិងក្រឡាប់រថយន្តបង្ករអោយមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចខណ្ឌដង្កោតែម្តង។

អ្នកបើករថយន្តបង្ករខាងលើមានឈ្មោះអែម ឌីណាអាយុ២២ឆ្នាំមុខរបរបើកបររថយន្តមានស្រុកកំណើតនៅភូមិទន្លាប់ឃុំសឹងស្រុកសំរោងខេត្តតាកែវ
ត្រូវបានសមត្ថកំពុងតែឃាត់ខ្លួន។

ក្រោយពេលកើតហេតុនគរបាលប៉ុស្តិដង្កោសហការណ៏ជាមួយនគរបាលចរាចរណ៏ខណ្ឌដង្កោបានចុះទៅវាស់វែងនិងជួយសម្រួលចរាចរណ៏ជូនប្រជាពលរដ្ឋដើម្បីបញ្ជៀសការកកស្ទះចរាចរណ៏នៅកន្លែងកើតហេតុ។
ចំណែករថយន្តខាងលើត្រូវបានស្ទូចយកមករក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕សុភ័ក្ដ្រ​

Leave a Reply

Your email address will not be published. Required fields are marked *