ក្រុមឆក់យ៉ាងសកម្មត្រូវនគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបបាន៤នាក់

ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣និងកម្លាំងនគរបាលព្រហ្មទណ្ឌបានសហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យបានស្រាវជ្រាវបន្តតាមចាប់ក្រុមឆក់​ចោរ​ទ្រព្យសម្បត្តិពីប្រជាពលរដ្ឋយ៉ាងសកម្មចំនួ​ន៤នាក់​ កាលពីវេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨​ នៅភូមិព្រៃទា​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ខណះដែលក្រុមនោះធ្វើសកម្មភាពឆក់ការបូបពីបុរសជនជាតិចិនពេលយប់។

​តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​បានឲ្យដឹងថា​ នៅយប់ថ្ងៃទី៨ខែឆ្នាំដដែលកម្លាំងព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មនៅដំបន់មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។ បន្ទាប់មកកម្លាំងនគរបាលនាំយកទៅធ្វើការសាកសួរលុះព្រឹកថ្ងៃទី៩ខែឆ្នាំដដែលកម្លាំងបាននាំខ្លួនជនសង្ស័យយកទៅបន្តតាមចាប់បក្ខពួកបន្តទៀតនៅភូមិព្រៃទា​ សង្កាត់ចោមចៅទី៣​ និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ទៀតដកហូតម៉ូតូម៉ាកlet’s ពណ៌​ស​ ពាក់ស្លាកលេខភ្នំពេញ1DG 5721 ។

​បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលនាំខ្លួនយកទៅសាកសួរនៅផ្នែកព្រហ្មទណ្ឌដើម្បីសាកសួរបន្ត៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *