សង្ស័យ​ចាញ់​ល្បែង​អស់​ ​ជិះ​ម៉ូតូ​ឌុប​មក​ប្តឹង​សមត្ថកិច្ច​ចោមចៅ​៣​ ពេលអ្នក​ពត៌មាន​ថត​រត់​បាតជើង​សរព្រាត​

ភ្នំពេញ​៖​បុរស​ម្នាក់​ស្រវឹង​ស្រា​ខ្លាំង​ បាត់រថយន្ត​មិន​ដឹង​គោល​ដៅ​ច្បាស់​ ជិះ​ម៉ូតូ​ឌុប​មក​ប្តឹង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​៣​ កាល​វេលា​ម៉ោង​៤ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១០ខែ​សីហា​ឆ្នាំ​២០១៨​ នៅម្តុំ​វង្វង​មូល​ចោមចៅ​មិន​ដឹង​ទីតាំង​ច្បាស់​ ដែល​នៅ​ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​។

ជនរងគ្រោះ​ឈ្មោះ​ សឹម​ វុធី​ អាយុ​៣៧​ ឆ្នាំ​មុខរបរ​ កសិករ​ និង​ លក់​សាច់​គោអាំ​ រស់នៅ​ភូមិ​ច្រេស​ សង្កាត់​គោគរកា​ ខណ្ឌ​ព្រែកព្នៅ​ ។ រថយន្តដែល​បាត់​​ម៉ាក​ លុចស៊ីស​RX300ពណ៌​ កាំមៃ​រឺពណ៌ស ពាក់ស្លាក​លេខ​ភ្នំពេញ​2AE.3807​

តាមប្រភពព័ត៌​មានពីជនរងគ្រោះបាននិយាយាថា​ នៅមុនពេលកើតហេតុ​រូបគាត់​បាន​ផឹកសុីស្រវឹង​ជា​មួយ​ បង​ប្អូន​នៅ​ ភូមិ​ជ្រៃកោង​ ហើយ​បន្ទាប់​មក​គាត់​បាន​ ត្រឡប់​មក​វិញ​ មក​ដល់​នៅ​ម្តុំ​ ផ្សារ​ចោមចៅ​ គាត់​បាន​ចុះទិញទឹក​ហូប​ហើយ​បាន​ដេក​លង់​លក់​។ ពេល​ដឹង​ខ្លួន​ ស្រាប់តែ​មក​ដេក​នៅ​តូប​លក់​ខោ​អាវ​ត្រជុះ​ ជាប់ផ្លូវ​វេងស្រេង​ ដោយ​មិន​ឃើញ​រថយន្ត​ និង​ហោប៉ៅរបស់គាត់​ត្រូវ​ជន​សង្ស័យ​ វះហោប៉ៅយក​កាបូប​លុយ​អស់​ហើយ​មិន​ដឹង​មាន​លុយ​ ប៉ុន្មាន​នោះឡើយ។ លុះបន្ទាប់មក​ជិះ​ម៉ូតូ​ឌុប​ មក​ប្តឹង​សមត្ថកិច្ច​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ចោមចៅ​៣​ដើម្បី​អោយ​សមត្ថកិច្ច​សើបអង្កេត​រថយន្ត​ខាង​លើ​ ។​​ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​ជូន​ទៅ​មើល​កន្លែង​កើត​ហេតុ​ដើម្បី​មើល​ទីតាំង​ខាង​លើ​ហើយ​​មិន​ទាន់​សួរនាំ​ផង​ ដោយ​ឃើញ​ អ្នក​សារព័ត៌មាន​ថត​ បែរ​ជា​រត់ចេញ​ពី​ សមត្ថកិច្ច​វិញ​ ដោយនិយាយថា​ មិន​ប្តឹង​ក៏បាន​ដែរ​ បាត់​ចោល​ក៏បាន​​។

ក្រោយពេលកើតហេតុ​ជនរងគ្រោះ​ខាង​លើ​មិន​ទាន់​ដាក់​ពាក្យ​បណ្ដឹង​នៅ​ឡើយ​ ដោយ​ស្រវឹង​ខ្លាំង​ពេក​៕សែន​ជ័យ​

Leave a Reply

Your email address will not be published. Required fields are marked *