ស្រ្តីចំណាស់ម្នាក់ជិះម៉ូតូបំរុងត្រឡប់ទៅផ្ទះជ្រុលចង្កូតទៅបុកម៉ូតូកង់បីដឹកកញ្ចក់បាក់ធ្លាក់ត្រូវជើងរបួសធ្ងន់សង២០០ដុល្លាបញ្ចប់រឿង

ភ្នំពេញ​៖ស្រ្តីម្នាក់ទើបមកពីផ្សារបំរុងទៅផ្ទះក៏ជ្រុលចង្កូតបុកម៉ូតូកង់បីដឹកកញ្ចក់បណ្តាលអោយបាក់កញ្ចក់ធ្លាក់ត្រូវជើងរងរបួសធ្ងន់។ ហេតុការណ៍​នេះកើតឡើងកាលពីវេលាម៉ោង១៦និ១០នាទី១០ខែសីហាឆ្នាំ​
២០១៨នៅចំណុចផ្លូវ២៥៦កែង១៦០សង្កាត់ទឹកល្អក់២ខណ្ឌ​ទួលគោករាធានីភ្នំពេញ។

តាមសម្តីស្រ្តីចំណាស់ដែល​ជាជនរងគ្រោះបានអោយដឹងថាមុនកើតហេតុគាត់ទើបមកពីផ្សារបំរុងទៅផ្ទះដោយជិះម៉ូតូម៉ាកហុងដាគុបពណ៌​ទឹកប្រាក់មិនចាំស៊េរីពាក់​ស្លាក​លេខភ្នំពេញ1I-1894ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង។ លុះ​មកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកនិងម៉ូតូកង់បីបើកបរដោយបុរសម្នាក់វ័យប្រហែល២៥ឆ្នាំធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតត្រូវកញ្ចក់ដែល​នៅលើកង់បីបាក់ធ្លាក់គៀបហ្នឹងម៉ូតូហើយមុតជើងរបស់គាត់ខាងស្តាំរងរបួសធ្ងន់ដើរអត់រួច។ភ្លាមៗនោះ​កម្លាំង​នគរបាល​ក្នុងមូលដ្ឋាន​ចុះដល់កន្លែងកើតដើម្បីសំរួលចរាចរណ៍​កុំ​អោយ​កក​ស្ទះ​។ ដោយ​ឡែក​ឃើញ​ស្ត្រី​រងគ្រោះ​របួសរបស់ធ្ងន់ពេកក៏បានហៅរថយន្តសង្រ្គោះរបស់គ្លីនិចហុងហាក់មកដឹកយកទៅជួយសង្រ្គោះ។ បន្ទាប់មក​កម្លាំង​នគរបាល​ក្នុងមូលដ្ឋាន​សម្របសម្រួល​គ្នា​ ទើបតំណាងភាគីស្រ្តីរងគ្រោះព្រមយកសំណងចំនួន២០០ដុល្លារ​បញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕ខុងមីង​

Leave a Reply

Your email address will not be published. Required fields are marked *