ឃាតកម្មសាហាវ សម្លាប់ជនជាតិអង់គ្លេស២នាក់ នៅក្រុុងព្រះសីហនុ

0
202

ព្រះសីហនុះ អំពើឃាតកម្មយ៉ាងសាហាវមួយបានកើមានលើជនជាតិអស់គ្លេសប្រុសស្រី២ នាក់ ស្លាប់ក្នុងសភាពចងកជាប់ចន្លោះប្រហោងឥដ្ឋ ដោយមានស្កុតបិទមាត់និងខ្សែរចងដៃជាប់ខាងក្រោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី ១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់ឈ្មោះ ហោ សុខនី ស្ថិតនៅក្រុមទី១ ភូមិ១ សង្កាត់២ក្រុងព្រះសីហនុ ។

សមត្ថកិច្ច បានឲ្យដឹងថា សាកសពជនរងគ្រោះទាំង២នាក់ខាងលើនេះ ទី១មានឈ្មោះ WELLS JEFFREY ROERT ភេទប្រុស ជនជាតិអង់គ្លេស កើតថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៨០ ជាភ្ញៀវទេសចរ កាន់លិខិតឆ្លងដែនលេខ ៤៦៣៤៨៧៣៦០ មានសុពលភាពថ្ងៃទី២៣ មករា ២០១៩ ។ ចំណែករងគ្រោះទី២ឈ្មោះ GOLDIE IMOGEN SASKIA ភេទស្រី
កើតថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ១៩៨៨ កាន់លិខិតឆ្លងដែនលេខ ៦៤០៨៤៤៧២៨ សុពលភាព២៩ ខែឧសភា ឆ្នាំ២០១៧។ ដោយបានចូលមកស្នាក់នៅក្នុងបន្ទប់ខាងលើកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ បានមួយខែប៉ុណ្ណោះ។ សាកសពរបស់ជនបរទេស២នាក់នេះ ស្លាប់ក្នុង ភាពអាថ៌កំបាំងដោយសារនៅលើសាកសពដៃបានចងជាប់នឹងខ្សែបត់ស្លាបសេកទៅខាងក្រោយនិងមានកំណាត់ ចងបិទភ្នែក ហើយមានខែ្សចង កទាំង២នាក់ ប្រយួរឡើងលើ នៅក្នុងបន្ទប់ជួលផ្ទាល់ដីខាងលើ និងបន្សល់ទុកលិខិតបណ្តាំមួយចំនួន ប៉ុន្តែត្រូវបានគេដាក់ការសង្ស័យថា ការស្លាប់របស់ជនរងគ្រោះអាចផ្តើមចេញពីករណីឃាតកម្មទៅវិញទេ ។

សមត្ថកិច្ចជំនាញ កំពុងតែធ្វើការស្រាវជ្រាវនៅឡើយ ហើយការសន្និដ្ឋានបែបណានោះ សមត្ថកិច្ចកំពុងតែធ្វើកោសល្យវិច្ឆ័យត្រួតពិនិត្យ និងបញ្ជាក់នៅពេលក្រោយ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here