រថយន្ត​កាមរីប៉ាឡែនបើកបរក្នុងល្បឿនលឿនដូចហោះបានរេចង្កូតទៅបុកទ្រូងផ្លូវបាត់អស់៣កង់

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តកាមរីប៉ាឡែន មួយគ្រឿង បើកបរដោយជនជាតិចិន បានបើកក្នុងល្បឿនលឿន ហើយជ្រុលចង្តូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតអស់ចំនួន៣កង់ រីឯរថយន្តបង្ក បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរតែមិនបង្ករឲ្យមបុស្សរងរបួសនោះទេ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរំលងអាត្រាធថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ (ត្រង់ចំណុចក្បែគល់ស្ពានអាកាស៧មករា តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកល្អក១ ខណ្ឌទួលគោក។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករួមដំណើរដោយនារីម្នាក់ទៀត បានបើករថយន្តមួយគ្រឿង ម៉ាក កាមរីប៉ាឡែន ពណ៍ទឹកស ពាក់ស្លាកលេខភ្នំពេញ​ 2A-8239 បើកបរដោយជនជាតិចិន បានចុះពីរលើស្ពានអាកាស៧មករាតាមបណ្តោយផ្លូវសហព័ន្ធរុស្សីទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន និងមិនប្រយ័ត្ន ក៏បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតអស់ចំនួន៣កង់ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខ យ៉ាងដំណំផងដែរ តែសំណាង​ល្អ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ។
ប្រភពបន្ថែម​ទៀតថា ភ្លាមនោះគេឃើញបុរសដែលជាអ្នកបើករថយន្ត បើកទ្វារចេញមកគេច ដោយទុករថយន្តបង្កហេតុចោលនៅកន្លែងកើតហេតុ រួចប្រញាប់ប្រញាល់​គេចខ្លួនពីកន្លែងកើតហេតុបាត់តែម្ដង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ រួចទាក់ទងទៅសមត្តកិច្ចជំនាញចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិរដ្ឋទៅតាមនិតិវិធីផ្លូវច្បាប់៕ខុងមីង​

Leave a Reply

Your email address will not be published. Required fields are marked *