កម្លាំង​នគរបាល​ ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលប៉ុនប៉ងលួចទ្រព្យសម្បត្តិអ្នកដ៏ទៃ

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបានសន្តិសុខដែលយាមនៅឃ្លាំងមួយកន្លែងចាប់ប្រគល់ឲ្យសម្ថិតកិច្ចខណះពេលដែលចូលក្នុងឃ្លាំផ្ទុកឥវ៉ាន់មួយកន្លែងប៉ុនប៉ងលួចទ្រព្យសម្បត្តិ។
ហេតុការខាងលើបង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ដែលទីតាំងស្ថិតនៅក្នុងឃ្លាំងមួយកន្លែង នៅក្នុងក្រុមទី៨ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះ អ៊ុំ ម៉ៅ ភេទប្រុស អាយុ៣១ មុខរបរ មិនពិតប្រាកដ៍ មានទីលំនៅនៅសង្កាត់ផ្សារថ្មី រាជធានីផ្នំពេញ (មានផ្ទុកសារធាតុញៀន)។

តាមប្រភពព័តមាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅមុនពេលកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើគេបានឃើញនសង្ស័យខាងលើដើរជុំវិញឃ្លាំងខាងលើរួចលួចចូលក្នុងបរិវេណឃ្លាំង ឃើញដូច្នេះសន្តិសុខដែលយាមនៅទីនោះក៏ស្ទុះទៅចាប់ឃាត់ខ្លួនតែម្តងរួចព្រឹកឡើងទើបទាក់ទៅដើម្បីសួរនាំនិងកសាងសំណុំរឿងបញ្ជួនកម្លាំង​នគរបាល​ចាត់ការតាមនិតិវិធី៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *