Clickបោះពួយលឿនជ្រុលទៅបុករថយន្តកូរូឡា ផុងជាប់កង់មុខរបួសធ្ងន់ម្នាក់

ភ្នំពេញៈ យុវជនម្នាក់រងរបួសធ្ងន់ បន្ទាប់ពីបើកម៉ូតូបោះពួយល្បឿនលឿនជ្រុលទៅបុកជាប់ម៉ូតូនឹងរថយន្ត ខណៈដែលរថយន្តកំពុងរយ៊ែរថយក្រោយ បំរ៉ុងបើកចូលផ្ទះ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង១០និង៣៥នាទីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅមុខវត្តតាំងកសាងខាងត្បូង ភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

ភាគីម៉ូតូ ម៉ាក ឃ្លីក ពណ៌ស ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AN-1610 បើកបរដោយយុវជនម្នាក់ ។ ចំណែករថយន្ត ម៉ាក កូរ៉ូឡា សេរី២០០៣ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-4992  មានម្ចាស់ ផ្ទះនៅកន្លែងកើតហេតុ ។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា មុនកើតហេតុ រថយន្តត្រូវបានម្ចាស់ បើករយ៊ែរក្រោយ ចេញពីមុខផ្ទះគេ ក្នុងគោលបំណង បើកចូលទុកផ្ទះខ្លួនឯង ស្របពេលដែលរថយន្តកំពុងនៅទទឹងផ្លូវ ត្រូវបានម៉ូតូខាងលើ បើកដោយយុវជនម្នាក់ ធ្វើដំណើរពីជើងទៅត្បូង ល្បឿនលឿន ជ្រុលទៅបុក ចំផ្នែកចំហៀងខាងមុខ ជាប់កង់ម៉ូតូនឹងរថយន្ត រងរបួសធ្ងន់ សន្លប់ស្តូក ។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះ រស្មី ហៅ ខឹម រ៉ានី ដឹកយកទៅព្យាបាល លុះដឹងខ្លួនជនរងគ្រោះ ងើបរត់គេចខ្លួនទៅបាត់ ។ ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញ រងចាំភាគីសងខាង ចូលខ្លួនដោះស្រាយនៅពេលក្រោយ ៕ ៩៨

Leave a Reply

Your email address will not be published. Required fields are marked *