ស្ទឹងត្រែង៖ នាវេលាម៉ោងប្រមាណ ៨និង៣០នាទី យប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧នេះអគ្គិភ័យបានបំផ្លាញផ្ទះប្រជាពលរដ្មួយខ្នង នៅមុខមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។
កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបានជួយអន្តរាគមន៍ រយះពេលជាងមួយម៉ោងទើបបន្លត់បានជោគជ័យ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា: ម្ចាស់ផ្ទះឈ្មោះស៊ុន អ៉ី ភេទប្រុស អាយុ៤៥ ឆ្នាំជាមន្ត្រីយោធាប្រចាំការនៅអូច្រឡង់ឯប្រពន្ធឈ្មោះ ហៀង ធ្វើការនៅពេទ្យខេត្ស្ទឹងត្រែង៕ សំបូរ
