បាត់​ស្លាកលេខរថយន្តហាយលែនឌ័រមកឃើញស្លាកលេខជាប់នឹងរថយន្តទំនើបអូឌី

ភ្នំពេញ​:​ នាយ​ប៉ុស្តិ៍​បឹង​ប្រលិតត្រូវ​ចោរ​លួច​ស្លាក​លេខ​រថយន្ត​ ហាយឡិនឌ័រ​ មក​ឃើញ​ ស្លាក​លេខ​រថយន្ត​របស់​គាត់​ជាប់​នឹង​ រថយន្ត​ទំនើប​ម៉ាក​ អូឌី​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលម៉ោង​ ៩នឹង​ ៥០នាទី​ នៅ​ក្នុង​ ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ពោធិ៍​ចិន​តុង​ ដែល​ស្ថិត​នៅ​ភូមិ​ក្បាល​ដំរី​សង្កាត់​កាកាប​១ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​។

រថយន្ត​រងគ្រោះ​ដែល​បាត់​ស្លាកលេខ​ម៉ាក​ហាយឡិនឌ័រ​ពាក់ស្លាកលេខ​ភ្នំពេញ​2 AS3231ពណ៌​ទឹក​មាស​សេរី​២០០៤។ចំណែក​រថយន្ត​សង្ស័យ​ ម៉ាក​ អូឌី​សេរី​ទំនើប​ Q7ពណ៌​សដោយ​ឃើញ​ កំពុង​ពាក់​ ស្លាក​លេខ​ភ្នំពេញ​2AS 3231។

តាមប្រភពព័ត៌មានពីជនរងគ្រោះម្ចាស់រថយន្តម៉ាកហាយលែនឌ័រដែលជានាយប៉ុស្តិ៍​នគរបាលសង្កាត់បឹងព្រលឹតបានឲ្យដឹងថានៅមុនពេលកើតហេតុ​រថយន្ត​របស់​គាត់បានបាត់ស្លាកលេខដែលត្រូវជនសង្ស័យបានគាស់​ រថយន្តនៅក្នុងសង្កាត់បឹងព្រលឹតរបស់គាត់ដោយរថយន្តរបស់គាត់បានយកទៅលៀងនៅក្នុងការាស់ជិត​សង្កាត់​បឹង​ប្រលឹត​ ហើយនៅ​ក្នុង​ការាស់លាងរថយន្តខាងលើ​មាន​រថយន្ត​ច្រើន​ពេក​ដោយ​ចង្អៀត​ហើយដោយបុគ្គលិក​បើកយក​ទៅចោលនៅ​ចញ្ចឹម​ផ្លូវ​ ត្រូវ​ជនសង្ស័យលួច​គាស់ស្លាក់លេខ​ទាំង​មុខ​ទាំង​ក្រោយ​បាត់​។បន្ទាប់មកគាត់បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងព្រលឹត​និង​បង្ហោះតាមហ្វេសប៊ុកអោយប្រជាពលរដ្ឋជួយសើបសង្កេតរកស្លាកលេខខាងលើនិងមានរង្វាន់ជូនផងដែរ​។ លុះ​នៅយប់ថ្ងៃកើតហេតុ រូបគាត់បានជូនក្មួយរបស់គាត់ឡើង​យន្តហោះ​ទៅ​ប្រទេស​ បារាំង​ ខណៈ​ដែល​កំពុង​ដើរ​នៅ​ក្នុង​ ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ពោធិ៍​ចិន​តុង​ ស្រាប់​តែ​បាន​ឃើញ​ រថយន្ត​ទំនើប​ម៉ាក​អូឌី​ Q7ពាក់ស្លាក​លេខ​ រថយន្ត​របស់​គាត់​ដែល​បាត់​ខាង​លើ​ ។ភ្លាមៗនោះគាត់បានប្ដឹងទៅលោកអធិការខណ្ឌពោធិ៍សែនជ័យ​ រួច​លោក​បាន​បញ្ជាកម្លាំងចុះមកដល់កន្លែងកើតហេតុភ្លាមៗ​ ប៉ុន្តែ​តៃកុងរថយន្តខាងលើបានគេចខ្លួនបាត់នៅសល់តែអ្នករួមដំណើរ ២នាក់។

ក្រោយ​ពេល​កើតហេតុ​អ្នករួមដំណើរទាំងពីរនាក់ខាងលើដោយមិនសហការជាមួយជនរងគ្រោះបន្ទាប់មកជនរងគ្រោះ​បានហៅកម្លាំងនគរបាលរបស់គាត់នឹងយករថយន្តព្រមទាំងអ្នករួមដំណើរយកទៅបំភ្លឺនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងព្រលឹតដើម្បីរកដំណោះស្រាយ៕សែន​ជ័យ​

Leave a Reply

Your email address will not be published. Required fields are marked *